• 2019-03-20 08:59:17
  • ព័ត៌មាន

អ្នក​រស់នៅ​តំបន់ទាំងនេះត្រៀម EDC នឹង​ផ្អាកការ​ផ្គត់​ផ្គង់អគ្គិសនី​៨ម៉ោង​នៅថ្ងៃទី២៤

  • 2019-03-20 08:59:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គិសនី​កម្ពុជា​ជូន​ដឹង​ថា​នៅ​ថ្ងៃទី​២៤ ខែមីនា ខាងមុខនេះ​ផ្នែក​ខ្លះក្នុង​ខណ្ឌ​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ខេត្ត​កណ្ដាល​ និងព្រៃវែង​នឹង​ដាច់ភ្លើង​ប្រាំ​បី​ម៉ោង​ ដោយ​ហេតុ​ថា​មានការ​រុះ​រើ ផ្លាស់​ប្តូរ ដំឡើង​បរិក្ខា និង​រើគន្លង​ខែ្ស​បណ្ដាញ​​បង្កលក្ខណៈ​ដល់ការ​ពង្រីក​ផ្លូវ។​

(រូបភាព៖EDC)

ក្នុង​សេចក្តី​ដូន​ដំណឹង​មួយ​ចុះផ្សាយ​នៅ​ថ្ងៃនេះ អគ្គិសនីកម្ពុជា បានឲ្យ​ដឹងថា​នៅ​ថ្ងៃទី​២៤ ខែមីនា ឆ្នាំ​២០១៩ ចាប់ពី​ម៉ោង​៩ព្រឹក​ ដល់​ម៉ោង​៥ល្ងាច ខ្លួន​នឹង​ផ្អាក​ការ​ផ្គត់​ផ្គង់​អគ្គិសនី​នៅ​តំបន់មួយ​ចំនួន។

តំបន់​ទាំងនោះមាន​សង្កាត់​ទួលសង្កែទី២ សង្កាត់គីឡូម៉ែត្រលេខ៦ ស​ង្កាត់ឃ្មួញ សង្កាត់​គ្រាំងធ្នង់ សង្កាត់សំរោងក្រោម សង្កាត់ត្រពាំងក្រសាំង សង្កាត់​គោល​រការ និង​សង្កាត់​កោះ​ដាច់ ក្នុង​រាជធានី​ភ្នំពេញ។

ដោយឡែក​សម្រាប់​ខេត្ត​កណ្ដាល​វិញ​មាន​ដាច់​នៅ​តំបន់​មួយចំនួន​ក្នុង​ស្រុក​ល្វាឯម ស្រុក​ខ្សាច់កណ្ដាល និង​ស្រុក​មុខកំពូល និងមាន​ដាច់ផ្នែក​ខ្លះ​នៃ​ស្រុកពារាំង ខេត្ត​ព្រៃវែង​ផងដែរ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់