• 2019-03-22 01:42:25
  • ចរាចរណ៍

ក្រុម​ហ៊ុនសាងសង់​ផ្លូវ​ល្បឿន​លឿន ឯក​ភាព​លើ​សំណើរបស់​រាជរដ្ឋាភិបាល​មួយ​ចំនួនជាប្រ​យោជន៍​ពល​រដ្ឋ

  • 2019-03-22 01:42:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រ​មុខ​រាជរដ្ឋាភិបាល​សម្តេច​ ហ៊ុន សែន នៅព្រឹក​នេះ បានចូល​រួម​ជា​អធិបតី​បើក​ការ​ដ្ឋាន​សាង​សង់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ-ព្រះ​សីហនុ ដែល​ផ្លូវ​នេះ​ក្រ​សួងសាធារណការ​ថាអនុញ្ញាត​ឲ្យ​បើក​បរ​ក្នុង​ល្បឿន​ជាង​១០០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។

(រូបភាព​តំណាង​ផ្លូវ​ល្បឿនលឿន/រូបភាព៖ ហ្វេស​ប៊ុក​ សម្តេច ហ៊ុន សែន)

ក្រ​សួង​សាធារណការ​សេរសេរ​សារខ្លីលើទំព័រ​ហ្វេ​ប៊ុក​របស់​ខ្លួន​នាព្រឹក​នេះ​ថា​ផ្លូវ​ល្បឿន​លឿននេះ​អនុញ្ញាត​ឲ្យ​បើក​បរ​ក្នុង​ល្បឿនចន្លោះពី​១០០​ទៅ​១២០គីឡូ​ម៉ែត្រ​ក្នុង​មួយ​ម៉ោង។

ចំណែក​នៅ​លើ​ទំព័រ​ហ្វេ​ប៊ុក​របស់​ សម្ដេច ហ៊ុន សែន វិញ​នៅ​ព្រឹក​នេះ​សរសេរដែរថា​ផ្លូវ​មួយ​ខ្សែ​នេះ​ចំណាយ​ថវិការសាងសង់​ប្រមាណជា​២ពាន់​លាន​ដុល្លារ​ មាន​ប្រវែង​១៩០គីឡូម៉ែត្រ។

ប្រ​ភព​ដដែល​សរសេរ​បន្តថា​៖ «តាម​សំណើ​របស់​រាជរដ្ឋាភិ​បាល​កម្ពុជា​ ពេល​ដាក់​ឲ្យ​ដំណើរ​ការ​នោះ ក្រុម​ហ៊ុន​ក៏បាន​ឯកភាព​មិនយក​ថ្លៃ​យានយន្ត​គ្រប់​ប្រភេទ​ដែលបើកបរ​លើផ្លូវ​ល្បឿន​លឿន​នេះ ក្នុង​រយៈ​ពេល១​​ខែដំបូង​ និង​បញ្ចុះត​ម្លៃ២០% ​សម្រាប់រយៈ​ពេល​១ឆ្នាំថែមទៀត​។ លើ​សពី​នេះទៀត​ ក្រុម​ហ៊ុនបាន​យល់ព្រម​កែសម្រួល​កម្រៃសេវា​ឆ្លងកាត់​ក្នុង​រយៈពេល ​៥ឆ្នាំ​ម្តង​ នៃប្រតិបតិ្ត​ការ​អាជីវកម្ម​របស់​ខ្លួនផង​ដែរ»។

ប្រ​ភព​ខាង​លើ​បញ្ជាក់ទៀតថា​ផ្លូវ​នេះ​តភ្ជាប់តពីភូមិ១ ​សង្កាត់​សំរោង​ក្រោម​ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ​ដល់​ភូមិ១ សង្កាត់​លេខ៣ ​ក្រុងព្រះសីហនុ​។ ផ្លូវនេះឆ្លង​កាត់រាជធានីភ្នំពេញ​ប្រវែង​ ៨,៣០គីឡូម៉ែត្រ ខេត្តកណ្តាល ​ប្រវែង ៩,១០គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺប្រវែង ៨០,៨០គីឡូម៉ែត្រ ខេត្តកោះកុង​ប្រវែង ១,៩២គីឡូម៉ែត្រ និងខេត្តព្រះសីហនុប្រវែង ៨៩,៨៩គីឡូម៉ែត្រ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់