• 2019-03-22 11:22:36
  • ព័ត៌មាន

«Harrods 4D Virtual School Tour» ថ្មីអាចឲ្យឪពុកម្តាយមើលខាងក្នុងសាលាឡើងច្បាស់ដូចទៅដល់ផ្ទាល់

  • 2019-03-22 11:22:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​យល់​ច្បាស់​ពី​ការ​លំបាក​របស់​អាណាព្យាបាល​ក្នុង​ការ​សម្រេចចិត្ត​ជ្រើសរើស​សាលា​ឲ្យ​កូន​ជាទី​ស្រលាញ់ ឥលូវ​នេះ សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ (Harrods International Academy) ​បាន​ណែនាំ​ដាក់​ឲ្យ​ប្រើ​ប្រាស់​នូវ​ការ​ទស្សនា សាលា តាមរយៈប​ច្ចេកវិទ្យា Immersive 4D (Harrods Immersive 4D Virtual School Tour) ដែល​អនុញ្ញាត​ឲ្យ​មាតាបិតា​អាច​ទទួល​បាន​បទពិសោធន៍​ និង​ទស្សនា​សាលា ​ហ៊ែរ៉ុដស៍ អន្តរជាតិ តាម​បែប​ឌីជីថល​ដោយ​ងាយ​ស្រួល​ពី​គ្រប់​ទី​កន្លែង។

លោក​អ្នក​អាច​ទស្សនា​សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ សាខា​បឹង​កេង​កង​១ – កម្រិត​មតេ្តយ្យ​តាមរយៈ​តំណ​ភ្ជាប់ Harrods Immersive 4D Virtual School Tour នេះ ។ ចំពោះ​សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ សាខា​បឹង​កេង​កង ១ - កម្រិត​បឋម​សិក្សា សាខា​បឹង​កេង​កង​១ - កម្រិត​មធ្យម​សិក្សា និង​សាខា​អូឡាំពិក លោក​អ្នក​នឹង​អាច​ទស្សនា​បាន​នា​ពេល​ឆាប់​ៗ​នេះ។

(រូបភាពពី ក្នុង Harrods Immersive 4D Virtual School Tour)

សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ គឺ​ជា​សាលា​រៀន​អន្តរជាតិ​ល្បីឈ្មោះ ត្រូវ​បាន​ទទួល​ស្គាល់​លើ​គុណភាព​នៃ​ការ​អប់រំ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់ តាម​រយៈ​គុណភាព​នៃ​ការ​បង្រៀន ការ​យក​ចិត្ត​ទុក​ដាក់​លើ​សុខមាលភាព​របស់​សិស្សានុសិស្ស និង​កម្មវិធី​សិក្សា​ស្តង់ដារ​អន្តរជាតិ​ស្រប​តាម​កម្មវិធី​សិក្សា​របស់​ចក្រភព​អង់គ្លេស ចាប់​ពី​កម្រិត​មតេ្តយ្យ​​ដល់​កម្រិត​មធ្យម​សិក្សា។

បច្ចុប្បន្ន សាលា ហ៊ែរ៉ុដស៍ អន្តរជាតិ ផ្តល់​ជូន កម្មវិធី​សិក្សា IEYC សម្រាប់​កម្រិត​មត្តេយ្យសិក្សា កម្មវិធី​សិក្សា IPC សម្រាប់​កម្រិត​បឋមសិក្សា និង កម្មវិធី​សិក្សា British National Curriculum សម្រាប់​កម្រិត​មធ្យម​សិក្សា។

  • សាលា​ហ៊ែរ៉ុដស៍ អន្តរជាតិ មាន​ ៤សាខា៖

  • សាខា​បឹងកេងកង១ (កម្រិត​មតេ្តយ្យ​សិក្សា)

  • សាខា​អូឡាំពិក (មតេ្តយ្យសិក្សា ដល់​បឋមសិក្សា)

  • សាខាបឹងកេងកង១ អគាទី១ (បឋមសិក្សា) និង សាខាបឹងកេងកង១ អគាទី២ (មធ្យមសិក្សា) ។

លោក អ្នក​អាច​ធ្វើ​ការ​ទំនាក់​ទំនង​មក​កាន់​លេខ​ទូរសព្ទ័៖ 023 936 999/ 023 973 999/ 023 974 999 សម្រាប់​ព័ត៌មាន​លម្អិត និង​ការ​ចូល​ទស្សនា​សាលា៕

អត្ថបទ៖ លីដា

មតិយោបល់