• 2019-03-23 03:53:36
  • ព័ត៌មាន

បើ​មិនមាន​វិធានការ​ទាន់ពេលទេ ឆ្នាំ២០២៥ មនុស្សជាតិ​នឹង​ខ្វះខាត​ទឹក​កាន់តែ​ខ្លាំង​

  • 2019-03-23 03:53:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ហា​កង្វះ​ទឹក​សម្រាប់​ការ​ប្រើ​ប្រាស់​របស់​មនុស្ស​ជាតិ​នឹង​ប្រ​ឈម​កាន់តែ​ខ្លាំង​ បើ​ចំនួន​ការ​ប្រើ​ប្រាស់​នៅ​តែ​មាន​សភាព​ដូច​សព្វ​ថ្ងៃ ហើយ​មនុស្ស​ជាតិ​ពីរ​ភាគ​បី​នៅ​លើ​ផែន​ដី នឹង​រស់​នៅ​ក្នុង​ស្ថាន​ភាព​ខ្វះ​ខាត​ទឹក​នៅ​ឆ្នាំ​២០២៥​។

វិស័យ​កសិកម្ម​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ប្រើ​ប្រាស់ទឹង​រហូត​ដល់​៧០​ភាគ​រយ​នៃ​ទឹក​សាប​ដែល​មាន​នៅ​លើពិភព​លោក។ បញ្ហា​បម្រែបម្រួល អាកាស​ធាតុ​ក៏​ជា​ផ្នែក​មួយ​នាំ​ឲ្យ​មាន​ការ​ខ្វះ​ខាត​ទឹក​សម្រាប់​មនុស្សជាតិ​នៅ​ថ្ងៃខាង​មុខ​ផង​ដែរ។

ទឹក​ដែល​យើង​ទទួលបានពី​ការ​ហូប​អាហារ​ប្រ​ចាំ​ថ្ងៃ​មាន​ច្រើន​ជាង​ទឹក​ដែល​យើង​ហូប​ផ្ទាល់ទៅ​ទៀត។ ក្នុង​របប​អាហារ​ប្រ​ចាំ​ថ្ងៃ​យើង​​ត្រូវ​ការ​ទឹក​ពី​២ ០០០​លីត្រ ទៅ​៥ ០០០ លីត្រ សម្រាប់​ផលិត​ម្ហូប អាហារ​ប្រ​ចាំ​ថ្ងៃ​សម្រាប់​មនុស្ស​ម្នាក់។

ឧទាហរណ៍​មួយ​ទៀត​ដើម្បី​ផលិត​សាច់​គោ​បាន​មួយគីឡូ​ក្រាម​គេ​ត្រូវ​ការ​ប្រើ​ទឹក​​១៣ ០០០​លីត្រ។ ក្នុង​ន័យ​នេះ បញ្ជាក់ថា​បើ​យើង​ខ្ជះខ្ជាយ​ម្ហូប​អាហារ គឺ​ដូច​ជា​ខ្ជះខ្ជាយ​ទឹក​អ៊ីចឹង​ដែរ។ ក្នុង​មួយ​ឆ្នាំៗ​អាហារ​ដែល​លិត​បាន​ហើយ​ត្រូវ​គេ​បោះ​ចោល ឬ​មិន​ទទួលទាន​មាន​មួយ​ភាគ​បីឯណោះ​ ដែល​អាច​គិតជា​ចំនួន​ទឹក​វិញ​មាន​រហូត​ដល់​បី​ដង​ច្រើនជាង​ចំនួន​ទឹក​នៅ​ក្នុង​បឹង Lake Geneva។ បឹង​មាន​មាន​ចំណុះ​ទឹក​៨៩​គីឡូម៉ែត្រ​គូប ឬ​ស្មើ​នឹង៨៩ ០០០ ០០០ ០០០ម៉ែត្រគូប។

ដើម្បី​រួប​ចំណែក​ដោះ​ស្រាយ​បញ្ហា​ទឹក​នេះ​អ្នក​សិក្សា​ស្នើ​ឲ្យ​មនុស្សជាតិ​កែ​ទម្លាប់ចោល​អាហារ​ដោយ​ខ្ជះខ្ជាយ មក​ហូប​អាហារ​ដែល​នៅ​សល់ និង​ទិញ​ទំនិញ​ណា​ដែល​ចាំបាច់​ប៉ុណ្ណោះ ក្រៅពីវិធានការធំៗផ្សេងទៀត​។

ជារួម​មក​ភស្តុតាង​​បង្ហាញ​ថា​មនុស្សពីរ​ភាគ​បី​នៅ​លើ​ពិភព​លោកអាច​នឹង​រស់​នៅ​ក្នុង​ប្រទេស​ដែល​មាន​បញ្ហា​កង្វះ​ទឹក​នៅ​ឆ្នាំ​២០២៥ បើ​សិនជា​យើង​នៅ​បន្ត​ប្រើ​ប្រាស់ទឹក​តាម​របៀប​សព្វថ្ងៃ៕

ប្រភព៖ worldeconomicforum ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់