• 2019-03-23 06:30:24
  • ព័ត៌មាន

ជម្លោះ​ដណ្ដើម​កោះ​មួយ​រវាង​ឥណ្ឌា និង​បង់ក្លាដែសត្រូវបញ្ចប់​ដោយ​ធម្មជាតិ​ជាអ្នក​កាត់ក្ដី​

  • 2019-03-23 06:30:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កោះមួយ​មាន​ឈ្មោះថា​ New Moore Island ត្រូវ​បាន​ប្រ​ទេសឥណ្ឌា និង​បង់ក្លាដែស ឈ្លោះ​ដណ្តើម​គ្នា​កាន់​កាប់​ក្រោយពី​បាន​រកឃើញ​នៅ​ឆ្នាំ១៩៧៤។

កោះនេះ​នៅ​ចន្លោះ​ប្រ​ទេសទាំងពីរ ដោយ​មាន​បណ្ដោយ​៣,៥គីឡូម៉ែត្រ ទទឹង​៣គីឡូម៉ែត្រ និង​មាន​កម្ពស់​ពី​ផ្ទៃទឹក​ប្រមាណជា​២ម៉ែត្រ និង​មិនមាន​មនុស្ស​រស់​នៅ​នោះទេ។

ប្រ​ទេស​ទាំងពីរ​បាន​ទាមទារ​ថា​កោះ​មួយ​នេះ​ស្ថិត​ក្នុង​ដែន​អធិបតេយ្យ​តែ​រៀងៗ​ខ្លួន រហូត​ដល់​ឆ្នាំ១៩៨១ ឥណ្ឌា​បាន​បញ្ជូន​កងទ័ព​របស់​ខ្លួន​ទៅ​ដាក់ ទង់ជាតិ​នៅ​លើ​កោះ​នោះទៀត​ផង។

ប៉ុន្តែ​ជម្លោះ​រវាង​ប្រ​ទេស​ទាំងពីរ​លើ​កោះ​មួយ​នេះ​បាន​បញ្ចប់​ទៅ​វិញ​ដោយ​គ្មាន​ភាគីណា​បាន​គ្រប់គ្រង​លើ​កោះនេះ​នោះទេ ពោល​គឺ​នៅ​ឆ្នាំ២០១០ កោះ​មួយ​នេះបាន​លិច​ក្នុង​ទឹក​សមុទ្រ​តែម្ដង៕

ប្រភព៖ listverse ប្រែ​សម្រួល៖ ទូច សុខា

មតិយោបល់