- 2019-03-23 08:08:56
- ព័ត៌មាន
ចែកគ្នាដឹង!អង្គភាពជំនាញឲ្យដឹងថាបែ៉កខាងលិច និងខាងជើងរាជធានីអាចប្រឈមនឹងសម្ពាធទឹកខ្សោយ
- 2019-03-23 08:08:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចែកគ្នាដឹង!អង្គភាពជំនាញឲ្យដឹងថាបែ៉កខាងលិច និងខាងជើងរាជធានីអាចប្រឈមនឹងសម្ពាធទឹកខ្សោយ
ចន្លោះមិនឃើញ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញឲ្យដឹងនារសៀលនេះថាអ្នកនៅបែកខាងជើងនិងខាងលិចរាជធានីភ្នំពេញអាចមានសម្ពាធទឹកខ្សោយ ដោយហេតុតែដាច់ចរន្តអគ្គិសនីនៅរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជ្រោយចង្វារ។
នៅលើទំព័រហ្វេសប៊ុករបស់ខ្លួន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានសរសេរថានារសៀលនេះ រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជ្រោយចង្វារបានដាច់ចរន្តអគ្គិសនី ដែលអាចនាំឲ្យសម្ពាធទឹកខ្សោយសម្រាប់អ្នកប្រើប្រាស់ទឹកនៅបែកខាងលិច និងខាងជើងរាជធានីភ្នំពេញ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានសុំការអធ្យាស្រ័យពីអតិថិជនចំពោះបញ្ហានេះ៕