- 2019-03-24 01:37:18
- ព័ត៌មាន
ទីបំផុត! ថៃធ្វើការបោះឆ្នោតលើកដំបូងបង្អស់ ក្រោយពន្យារពេលច្រើនលើកចាប់តាំងពីឆ្នាំ ២០១៤
- 2019-03-24 01:37:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត! ថៃធ្វើការបោះឆ្នោតលើកដំបូងបង្អស់ ក្រោយពន្យារពេលច្រើនលើកចាប់តាំងពីឆ្នាំ ២០១៤
ចន្លោះមិនឃើញ
ប្រជាជនថៃទូទាំងប្រទេស កំពុងនាំគ្នាចេញទៅបោះឆ្នោតហើយនៅថ្ងៃអាទិត្យទី ២៤ខែមិនានេះ។
ប្រជាជនដែលមានសិទ្ធិបោះឆ្នោតមានចំនួន ៥១,៤លាននាក់ទូទាំងប្រទេស។ ការបោះឆ្នោតធ្វើឡើងចាប់ពីម៉ោង ៨ព្រឹកថ្ងៃអាទិត្យនេះ រហូតដល់ម៉ោង ៥ល្ងាចដែលមានការចូលរួមប្រកួតប្រជែងពីគណបក្សចំនួន ៨១។ ជាមួយគ្នាដែរ បេក្ខភាពនាយករដ្ឋមន្ត្រីដែលចូលរួមប្រកួតប្រជែងមានចំនួន ៦៨នាក់។
គួរឲ្យដឹងថា នេះជាការបោះឆ្នោតលើកដំបូងហើយក្រោយពេលដែលរដ្ឋាភិបាលលោកប្រាយុទ្ធធ្វើរដ្ឋប្រហារឡើងកាន់កាប់តំណែងកាលពីឆ្នាំ ២០១៤ ដែលបានទម្លាក់គណបក្សភឿថៃរបស់អ្នកស្រី យ៉ីងឡាក់ ស៊ីណាវ៉ាត់ត្រា៕