• 2019-03-24 02:17:11
  • ព័ត៌មាន

ស្មានមិនដល់សោះថា “ទឹកប៉ោម” ប្រសើរយ៉ាងនេះចំពោះសុខភាព ទប់ស្កាត់ជំងឺច្រើនយ៉ាង

  • 2019-03-24 02:17:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថា ការទទួលទានផ្លែប៉ោមល្អយ៉ាងណាចំពោះសុខភាព ប៉ុន្តែប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍អំពីអត្ថប្រយោជន៍នៃទឹកផ្លែប៉ោមស្រស់ឡើយ។ អ្នកជំនាញផ្នែកសុខភាពជាច្រើនបានឱ្យដឹងថា ការទទួលទានទឹកប៉ោមស្រស់ ១ កែវ យ៉ាងហោចណាស់ ៣ដងក្នុងមួយសប្តាហ៍អាចជួយរក្សាសុខភាពរាងកាយបានយ៉ាងប្រសើរជៀសផុតពីជំងឺផ្សេងៗ។ ហើយចំពោះអ្នកដែលមិនធ្លាប់ទទួលទានក៏ប្រហែលជានឹងប្ដូរចិត្តជាចង់សាកទទួលទានទឹកប៉ោមជាមិនខាន បន្ទាប់ពីអានអត្ថបទនេះរួច។

១. ទប់ស្កាត់ជំងឺទឹកនោមផ្អែម

ទឹកប៉ោមជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមដោយរក្សាស្ថេរភាពនៃកម្រិតជាតិស្ករក្នុងឈាមមិនឱ្យកើនឡើងខ្ពស់។ ប៉ោម គឺជាជម្រើសនៃផ្លែឈើដ៏ល្អបំផុតមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដោយវាមានផ្ទុកបរិមាណនៃជាតិសសៃខ្ពស់ដែលជួយកាត់បន្ថយកម្រិតកូឡេ ស្តេរ៉ូលមិនល្អ និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។

២. ជួយឱ្យស្រកទម្ងន់

ទឹកប៉ោមស្រស់មានផ្ទុកជាតិកាឡូរីទាប ប៉ុន្តែជាតិសសៃ រួមទាំងសារធាតុចិញ្ចឹមផ្សេងៗខ្ពស់ជួយឱ្យអ្នកមានអារម្មណ៍ឆាប់ឆ្អែត និងបានយូរ។ វាក៏ជួយទប់ស្កាត់ការទទួលទានច្រើនលើសផងដែរ។

៣. បង្កើនសុខភាពបេះដូង

ក្រៅពីវីតាមីន និងជាតិរ៉ែសំខាន់ៗហើយនោះ ទឹកផ្លែប៉ោមក៏ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា quercetin និងលក្ខណៈសម្បត្តិប្រឆាំងការរលាកជួយកាត់បន្ថយហានិភ័យនៃជំងឺសសៃឈាមបេះដូង និងបញ្ហាបេះដូងផ្សេងទៀតដែលកើតមានឡើងដោយសារការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរីផងដែរ។ លើសពីនេះទៅទៀត ផ្លែប៉ោមក៏មានផ្ទុកសម្បូរទៅដោយជាតិសសៃ pectin ដែលជួយបញ្ចុះកម្រិតនៃកូឡេស្តេរ៉ូលស្តេរ៉ូលមិនល្អបានយ៉ាងប្រសើរគួរអោយកត់សម្គាល់។

៤. ទប់ស្កាត់ហានិភ័យនៃជំងឺមហារីក

សារធាតុប្រឆាំងអុកស៊ីតកម្ម​​​ flavonoids, ជាតិសសៃខ្ពស់ និងលក្ខណៈសម្បត្តិប្រឆាំងការរលាកនៃទឹកផ្លែប៉ោមស្រស់អាច ជួយទប់ស្កាត់កាត់បន្ថយហានិភ័យនៃជំងឺមហារីកច្រើនប្រភេទ ជាពិសេសមហារីកសួត, ពោះវៀនធំ, ស្បែក ក៏ដូចជាមហារីកសុដន់។

៥. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ

វីតាមីន C ក្នុងទឹកផ្លែប៉ោមស្រស់ គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលដែលជួយពង្រឹងបង្កើនប្រព័ន្ធភាពស៊ាំបានយ៉ាងប្រសើរ។ ដូច្នេះចូរព្យាយាមទទួលទានទឹកផ្លែប៉ោមស្រស់ ១ កែវជាប្រចាំ ដើម្បីទទួលបានប្រព័ន្ធភាពស៊ាំរាងកាយរឹងមាំជៀសផុតពីេរោគឆ្លងផ្សេងៗ រួមបញ្ចូលទាំងជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយ, ប្រតិកម្មអាឡែកស៊ី និងក្អកជាដើម៕

ប្រភព ៖ health.com.kh

មតិយោបល់