• 2019-03-24 07:01:31
  • ព័ត៌មាន

Boeing បញ្ចេញយន្ដហោះដឹកអ្នកដំណើរវែងជាងគេបំផុតក្នុងពិភពលោក

  • 2019-03-24 07:01:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្ដហោះដឹកអ្នកដំណើរដែល​មាន​ប្រវែង​វែងជាងគេបំផុត​ក្នុង​ពិភពលោក​ប្រភេទ 777x ត្រូវ​បាន​ក្រុមហ៊ុន Boeing បញ្ចេញជា​សាធារណ​ហើយ។

យន្ដហោះ​នេះ ត្រូវបាន​បង្ហាញ​ខ្លួន​ជា​មួយ​នឹង​ពិធី​ផ្លូវ​ការ​រៀប​ចំ​ដោយ​ក្រុមហ៊ុន​អាមេរិក Boeing នៅ​រោងចក្រ Everett ជិត​ទីក្រុង Seattle កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។ យន្ដហោះ​ប្រភេទ Boeing 777x នេះ​មាន​ប្រវែង​សរុប ៧៧ម៉ែត្រ​​វែង​ជាង​យន្ដហោះ​បច្ចុប្បន្ន​ប្រភេទ 747-8 ដែល​មាន​ប្រវែង​ត្រឹម ៧៦,៣​ម៉ែត្រ។ សម្រាប់​តម្លៃ​របស់​យន្ដហោះ​នេះ​មាន​ចន្លោះ​ពី ៣៦០ ទៅ ៣៨០​លាន​ដុល្លារ​ក្នុង​មួយ​គ្រឿង​ៗ។

យ៉ាង​ណា​មិញ ដើម្បី​ជា​ការ​បង្ហាញ​ការ​គោរព​ដល់​ជន​រងគ្រោះ​ដែល​បាត់​បង់​ជីវិត​ក្នុង​ហេតុការណ៍​ធ្លាក់​យន្ដហោះ 737-Max8 ក្នុង​ប្រទេស​អេត្យូពី​កន្លង​ទៅ ក្រុមហ៊ុន​ Boeing បាន​ធ្វើ​ការ​សម្ពោធ​យន្ដហោះ​ប្រភេទ​ថ្មី​នេះ​ក្នុង​លក្ខណៈ​សមញ្ញ​បំផុត​ដោយ​មាន​ការ​ចូលរួម​តែ​ពី​បុគ្គលិក​របស់​ក្រមហ៊ុន​ប៉ុណ្ណោះ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់