• 2019-03-24 07:14:32
  • សេដ្ឋកិច្ច

ស្វែងយល់​ពី​ប្រពៃណី​នៃ​ការ​ចិញ្ចឹម​ចៀម​របស់​អ្នក​ស្រុក​​ប៉ូឡូញ

  • 2019-03-24 07:14:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពី​តំបន់​ភ្នំ​​ Low Beskid រហូត​ដល់​ក្រុង Nowy Targ ប្រទេស​ប៉ូឡូញ អ្នក​គង្វាល​ចៀម​នឹង​យក​សត្វ​​ទាំង​នោះ​ត្រលប់​ទៅ​ឲ្យ​ម្ចាស់​ពួកវា​មើល​ថែ​​វិញ​​ក្នុង​អំឡុង​រដូវ​រងា។

ប្រពៃណី​នៃ​ការ​ចិញ្ចឹម​របស់​ប្រជាជន​ប៉ូឡូញ​ ដែល​គេ​ហៅ​ឈ្មោះ​ថា "Redyk" បន្ត​អស់​រាប់​សតវត្ស​មក​ហើយ។ Redyk ត្រូវ​បាន​គេ​ធ្វើ​ឡើង​២​ដង​ក្នុង​១​ឆ្នាំ​ គឺ​នៅ​និទាឃៈរដូវ និង ចុង​ឆ្នាំ។

​​នៅ​ក្នុង​រូបភាព​ដែល​ អ្នក​ថត​រូប​ជនជាតិ​ប៉ូឡូញ​លោក Bartlomiej Jurecki បាន​ឈ្នះ​ពាន​រង្វាន់​ពី National Geographic​ នៅ​ពេល​លោក​ថត​ក្បួន​ចៀម​ប្រមាណ​ ១ ៩០០ ក្បាល​​​ ធ្វើ​មាតុភូមិ​និវត្ត​ដោយ​ថ្មើរជើង​លើ​ផ្នូវ​ថ្នល់​ពី​តំបន់​ភ្នំ​ត្រលប់​ទៅ​កាន់​ក្រុង Nowy Targ ចម្ងាយ​ជាង​១៦០​គីឡូម៉ែត្រ។

Jurecki បាន​និយាយ​ថា​ តាម​ប្រពៃណី អ្នក​គង្វាល​បាន​ថ្លៃ​ឈ្នួល​ពី​ម្ចាស់​ចៀម​​សម្រាប់​ការ​មើល​ថែ​និង​យក​ទឹក​ដោះ​ចៀម​អំឡុង​រដូវ​ក្តៅ។

លោក​បន្ត​ថា វា​កើត​ឡើង​ញឹកញាប់​នៅ​ពេល​ដែល​ហ្វូង​ចៀម​ឆ្លង​កាត់​តាម​ផ្លូវ​នៅ​ជាយ​ក្រុង​នានា​ហើយ​ចរាចរណ៍​ត្រូវ​បាន​រារាំង​ទាំង​ស្រុង។ រថយន្ត​នឹង​កកកុញ​កណ្ដាល​ផ្លូវ​លុះ​ត្រា​តែ​ចៀម​ឆ្លង​កាត់​អស់។

អ្នក​គង្វាល​ថែរក្សា​ហ្វូង​សត្វ​នៅ​អំឡុង​រដូវ​ក្តៅ។ នៅ​ពេល​ដែល​ការ​ចិញ្ចឹម​ចៀម​តាម​បែប​ប្រពៃណី​ដែល​គេ​ហៅ​ថា Redyk ត្រូវ​បាន​បញ្ចប់ សត្វ​ទាំង​នោះ​ត្រូវ​ប្រគល់​ទៅ​ឲ្យ​ម្ចាស់​ពួកវា​វិញ​ដើម្បី​ផ្តល់​ជម្រក​នៅ​រដូវ​រងា។

​​Jurecki បន្ថែម​ថា អ្នក​គង្វាល​ពោរពេញ​ទៅ​ដោយ​សមត្ថភាព​ដែល​អាច​រៀបចំ​ក្បួន​សត្វ​ចិញ្ចឹម​រាប់ពាន់​ក្បាល​ទាំង​នោះ​ធ្វើ​ព្យុហយាត្រា​លើ​ចម្ងាយ​ផ្លូវ​រាប់​រយ​គីឡូម៉ែត្រ​ដោយ​គ្មាន​ឧបសគ្គ៕

ប្រភព៖ Boredpanda ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់