- 2019-03-24 13:35:16
- សេដ្ឋកិច្ច
នាវាទេសចរណ៍ដ៏ធំមួយគ្រឿង បាននាំភ្ញៀវបរទេសជាង ២ពាន់ មកទស្សនកិច្ចខេត្តព្រះសីហនុ
- 2019-03-24 13:35:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាវាទេសចរណ៍ដ៏ធំមួយគ្រឿង បាននាំភ្ញៀវបរទេសជាង ២ពាន់ មកទស្សនកិច្ចខេត្តព្រះសីហនុ
ចន្លោះមិនឃើញ
នាវាទេសចរណ៍បរទេស ០១គ្រឿង បានដឹកភ្ញៀវទេសចរណ៍ជាង ២ពាន់នាក់ចូលមកកាន់កំពង់ផែក្រុងព្រះសីហនុ នៅវេលាម៉ោង ៦ និង២០នាទី ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៩ ហើយនាវាបានចាកចេញទៅកាន់ប្រទេសថៃនៅវេលាម៉ោង ១៧ល្ងាច ថ្ងៃដដែលផងដែរ។
យោងតាមផេកផ្លូវការរបស់រដ្ឋបាលខេត្តព្រះសីហនុ បានឲ្យដឹងថា នាវានេះ មានឈ្មោះ NORWEGIAN JEWEL សញ្ជាតិ BAHAMAS មានបណ្ដោយ ២៩៤.១៣ម៉ែត្រ ទទឹង ៣២.២០ម៉ែត្រ ជម្រៅទឹក ៨ម៉ែត្រ នាវា NORWEGIAN JEWEL នាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ ២ ៣៦៤នាក់ ស្រី ១ ៣០២នាក់ មាន ៥៦សញ្ជាតិ និងមាននាវិកសរុបចំនួន ១ ០៦៩នាក់ ស្រី ២៥១នាក់ មាន ៦០សញ្ជាតិ មកពីប្រទេសវៀតណាម ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ។
ភ្ញៀវទេសចរ ដែលធ្វើដំណើរតាមនាវាទេសចរណ៍ NORWEGIAN JEWEL មានសញ្ជាតិច្រើនជាងគេ មានដូចជា USA ៨៧៦នាក់ British ៣២២នាក់ CANADA ៣១៧នាក់ និងភ្ញៀវសញ្ជាតិផ្សេងទៀត ៕
រូបភាព៖ រដ្ឋបាលខេត្តព្រះសីហនុ