• 2019-03-24 14:07:30
  • ព័ត៌មាន

ភ្លៀងស្ទើរគ្រប់ទីកន្លែង នៅថ្ងៃចុងសប្ដាហ៍​នេះ

  • 2019-03-24 14:07:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្លៀង​បាន​ចាប់​ផ្ដើម​ធ្លាក់​ពីកម្រិតទាប ទៅ​មធ្យម ទៅតាម​តំបន់​នានា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោយ​ពី​អាកាសធាតុ​ក្ដៅខ្លាំង​មួយរយៈ​នេះ។

ខាងក្រោម​នេះ គឺជា​រូបភាព និង​ការរៀបរាប់​ភ្លៀង​តាម​តំបន់ ដោយ​ក្រសួង​ធនធានទឹក​ និង​ឧតុនិយម គិត​ត្រឹម​ថ្ងៃ​ទី ២៤ ខែ​មីនា ២០១៩

ទិដ្ឋភាព មេឃកំពុងធ្លាក់ភ្លៀងកម្រិតមធ្យម នៅស្រុកបាទី ខេត្តតាកែវ
មេឃកំពុងធ្លាក់ភ្លៀងខ្សោយ នៅផ្នែកខ្លះនៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ថ្ងៃនេះ មានភ្លៀងធ្លាក់មធ្យម នៅស្រុកពញាឮ ឃុំកំពង់លួង ភូមិសង្វរ ភូមិពាមជីនិច ភូមិពាមលង្វែក ស្រុកមុខកំពូល នៅឃុំរកាកោង១ និងរកាកោង២ ស្រុកលើកដែក នៅឃុំកំពង់ភ្នំ ស្រុកខ្សាច់កណ្តាល នៅឃុំព្រែកតាមាក់ ស្រុកអង្គស្នួល នៅឃុំលំហាច ឃុំព្រៃពួច និងស្រុកល្វាឯម នៅឃុំសំបួរ ឃុំកោះកែវ ឃុំល្វាសរ ឃុំព្រែកឬស្សី ខេត្តកណ្តាល។
មានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម ក្នុងស្រុកស្រែអំបិល ស្រុកកោះកុង ស្រុកមណ្ឌលសីម៉ា ស្រុកគីរីសាគរ ស្រុកថ្មបាំង និងក្រុងខេមរភូមិន្ទ (ក្នុងតំបន់ព្រៃក្រៅតម្រង) ខេត្តកោះកុង
នៅរសៀលថ្ងៃនេះ មានភ្លៀងធ្លាក់កម្រិតមធ្យមនៅក្រុងបាត់ដំបង ស្រុកថ្មគោល ស្រុកកំរៀង ស្រុកសង្កែ ស្រុកឯកភ្នំ ស្រុកសំឡូត ស្រុកបវេល និងស្រុកមោងឬស្សី ខេត្តបាត់ដំបង។
វេលារសៀលនេះ មេឃកំពុងធ្លាក់ភ្លៀងកម្រិតមធ្យម ក្នុងស្រុកកោះសូទិន ស្រុកស្រីសន្ធរ ស្រុកកងមាស ស្រុកព្រៃឈរ ស្រុកជេីងពៃ្រ ស្រុកបាធាយ ស្រុកកំពង់សៀម ស្រុកចំការលេី និងក្រុងកំពង់ចាម ខេត្តកំពង់ចាម។
មានភ្លៀងធ្លាក់ខ្សោយ នៅស្រុកចន្រ្ទា ស្រុកកំពង់រោទិ៍ ស្រុកស្វាយទាប ស្រុកស្វាយជ្រំ និងក្រុងស្វាយរៀង ខេត្តស្វាយរៀង
ទិដ្ឋភាព ភ្លៀងកំពុងធ្លាក់ខ្សោយ នៅផែ្នកខ្លះនៃស្រុកអូររាំងឪ ស្រុកពញាក្រែក ស្រុកមេមត់ និងក្រុងសួង ខេត្តត្បូងឃ្មុំ
កាលពី រសៀលថ្ងៃនេះ មានភ្លៀងធ្លាក់ខ្សោយនៅស្រុកព្រះនេត្រព្រះ ស្រុកមង្គលបូរី ស្រុកមាលៃ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
រសៀលថ្ងៃ​នេះដែរ មានភ្លៀងខ្សោយ ក្នុងក្រុងសែនមនោរម្យ ស្រុកអូររាំង និងស្រុកកែវសីមា ខេត្តមណ្ឌលគិរី
រសៀលនេះ នៅទូទាំងខេត្តប៉ៃលិន មានភ្លៀងធ្លាក់ពីកម្រិតមធ្យម ទៅបង្គួរលាយឡំជាមួយផ្គររន្ទះ និងខ្យល់បោកបក់ខ្លាំងផងដែរ
រសៀលនេះ មានភ្លៀងធ្លាក់មធ្យមនៅក្រុងពោតិ៍សាត់ ស្រុកបាកាន ស្រុកក្រគ និងស្រុកវាលវែង ខេត្តពោតិ៍សាត់។
ថ្ងៃនេះដែរមានធ្លាក់ភ្លៀងខ្សោយនៅផ្នែកខ្លះនៃស្រុកឈូក និងស្រុកទឹកឈូ ខេត្តកំពត

ចុះនៅមានខេត្តណាទៀត ដែលមានភ្លៀងធ្លាក់ នៅថ្ងៃទី ២៤ ខែមីនា ២០១៩?

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់