- 2019-03-25 03:54:01
- ព័ត៌មាន
មន្ត្រីជំនាញនៅតែបន្តវិធានការតឹងរឹង និងទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េស្ដជ្រូកអាហ្រ្វិក
- 2019-03-25 03:54:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មន្ត្រីជំនាញនៅតែបន្តវិធានការតឹងរឹង និងទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េស្ដជ្រូកអាហ្រ្វិក
ចន្លោះមិនឃើញ
ជំងឺប៉េស្តជ្រូកអាហ្រ្វិក គឺជាជំងឺឆ្លងដ៏កាចសាហាវពិបាកលុបបំបាត់ និងបង្កឲ្យសត្វឈឺនិងងាប់ក្នុងអត្រាខ្ពស់ ដោយសារតែមិនទាន់មានវ៉ាក់សាំងការពារនៅឡើយ ដូច្នេះហើយក្រុមមន្រ្តីជំនាញបានបន្តវិធានការតឹងរឹង និងទប់ស្កាត់ការការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្រ្វិកនេះ។
យោងតាមការចុះផ្សាយរបស់ផេកផ្លូវការរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ក្រោយកិច្ចប្រជុំពង្រឹង និងវិធានការបន្ទាន់ដើម្បីត្រួតពិនិត្យ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺប៉េស្តជ្រូកអាហ្វ្រិក លោកប្រធានការិយាល័យសុខភាពសត្វ និងផលិតកម្មសត្វ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្ត តាកែវ បានដឹកនាំកម្លាំងជំនាញផលិតកម្ម និងបសុព្យាបាលដោយសហការជាមួយលោក អភិបាលរង ស្រុកគីរីរង់ និងលោកមេប៉ុស្តិរដ្ឋបាលឃុំព្រៃរំដេង វេលាម៉ោង ១១ : ៤៥នាទីយប់ ថ្ងៃ ទី ២៣ ខែ មីនា ឆ្នាំ ២០១៩ បានចាប់ជ្រូកចំនួន ០៣ ក្បាលដែលឈ្មួញលួចនាំចូលទៅក្នុងទីសត្តឃាតផ្សារគីរី រួចបញ្ជូនមករក្សាទុកនៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តតាកែវ រងចាំម្ចាស់ចូលខ្លួនមកដោះស្រាយ នឹងធ្វើតាមនីតិវិធីបសុពេទ្យ។
របាយការណ៍មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ គិតត្រឹមថ្ងៃទី ២៤ ខែមីនា ឆ្នាំ ២០១៩ បានឲ្យដឹងថា ៖
- ក្រុមមន្ត្រីត្រួតពិនិត្យចលនាសត្វក៏បានត្រួតពិនិត្យជ្រូករបស់ក្រុមហ៊ុនប៊ុត ចាន់ធូរមានជ័យដែលមានគោលការណ៍នាំចូលជ្រូកថៃ ចំនួន ០២ ឡាន = ១០០ ក្បាល។
ជ្រូកកសិដ្ឋាន CP ចំនួន ០៣ ឡាន = ១១០ ក្បាល ចេញពីខេត្តកំពង់ស្ពឺ ក្រោយ ពីត្រួតពិនិត្យរួចមកមានឯកសារគ្រប់គ្រាន់ និងសត្វមានសុខភាព។
បានត្រួតពិនិត្យជ្រូករបស់ក្រុមហ៊ុន CP ចំនួន ០៣ ឡាន = ៣០០ ក្បាល ចេញពីកសិដ្ឋានត្រពាំងក្រញូង ស្រុកត្រាំកក់ ខេត្ត តាកែវ ឆ្ពោះទៅរាជធានីភ្នំពេញ។
រូបភាព៖ Page ក្រសួងកសិកម្ម