• 2019-03-25 07:54:54
  • ព័ត៌មាន

កម្ពុជា​រង​ឥទ្ធិពល​រវាង​សម្ពាធ​ទាប​ និង​សម្ពាធ​ខ្ពស់ ភ្លៀង​ផង និង ក្ដៅ​ផង

  • 2019-03-25 07:54:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចាប់​ពី​ស្អែក​នេះ​ទៅ ប្រទេស​កម្ពុជា​ទទួល​រង​ឥទ្ធិពល​មួយ​ទៀត​ ដែល​មាន​សម្ពាធ​ទាប​ផង និង​ខ្ពស់​ផង ដែល​ធ្វើ​ឲ្យ​មាន​ភ្លៀង​កក់​ខែ ហើយ​រហូត​ដល់​ចុង​ខែ​មីនា និង​ដើម​ខែ​មេសា មាន​ភ្លៀង​ផង និង​មាន​ផ្គរ​រន្ទះ ព្រមទាំង​ខ្យល់​កន្ត្រាក់​ផង។

ខាង​ក្រោម​នេះ​គឺជា​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​ធនធាន​ទឹក​ និង​ឧតុនិយម ដែល​បាន​ធ្វើ​ការ​ព្យាករណ៍​ នៅ​ថ្ងៃ​ទី ២៥ ខែ​មីនា ឆ្នាំ ២០១៩​នេះ៖

  • ១. នៅ​ថ្ងៃ​ទី ២៦-២៩ ខែ​មីនា ឥទ្ធិពល​នៃ​ការ​ប្រសព្វ​គ្នា​រវាង​សម្ពាធ​ទាប​ (ទិស​ខាង​លិច និង​ពាយ័ព្យ) និង​សម្ពាធ​ខ្ពស់​នៃ​តំបន់​ខ្ពង់​រាប​ចុះ​ខ្សោយ​ធ្វើ​ឲ្យ​កម្រិត​ទឹក​ភ្លៀង​កក់​ខែ ក៏​ធ្លាក់​ចុះ​ផង​ដែរ។ ទន្ទឹម​នឹង​នេះ កម្ដៅ​នឹង​កើន​ឡើង​វិញ ដែល​កម្រិត​សីតុណ្ហភាព​អតិបរមា​មាន​ពី ៣៤-៣៧ អង្សា​សេ។

  • ២. ចាប់​ពី​ថ្ងៃទី ៣០ ខែ​មីនា ដល់​ថ្ងៃ​ទី ០២ ខែ​មេសា​ ឥទ្ធិពល​នៃ​ការ​ប្រសព្វ​គ្នា​រវាង​សម្ពាធ​ទាប​ និង​សម្ពាធ​ខ្ពស់​បន្ត​កើត​ឡើង​វិញ​សារ​ជាថ្មី ម្ដង​ទៀត ដែល​បណ្ដាល​ឲ្យ​មាន​ភ្លៀង​កើត​ឡើង​វិញ​ជា​បន្ដ​បន្ទាប់​ ដែល​នាំ​មក​ជាមួយ​នូវ​ផ្គរ រន្ទះ និង​ខ្យល់​កន្ត្រាក់​ផងដែរ។ ឯ​សីតុណ្ហភាព​ជាទូទៅ​មាន​ពី ៣០-៣៣ អង្សា​សេ។

អានសេចក្ដីប្រកាសព័ត៌មាន​ទាំង​ស្រុង​ខាង​ក្រោម​នេះ៖

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់