• 2019-03-26 03:00:41
  • ព័ត៌មាន

ស្ថាបនិកអាកាសចរឥណ្ឌា Jet Airways ចុះចេញពីតំណែងក្រោយជំពាក់បំណុលវ័ណ្ឌក

  • 2019-03-26 03:00:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថាបនិក​អាកាសចរ​ឥណ្ឌា Jet Airways បាន​ដាក់​ពាក្យ​លាលែង​ពី​តំណែង​ជា​ប្រធាន​ក្រុមហ៊ុន​ហើយ​ក្រោយ​បំណុល​កាន់​តែ​កើន​ឡើង​ឥត​ឈប់ឈរ។

ការ​លាលែង​របស់​លោក Naresh Goyal ជា​ស្ថាបនិក​ក្រុមហ៊ុន​អាកាសចរ​ឯកជន​ឥណ្ឌា​ចំណាស់​ជាង​គេ ទំនង​ជា​ការ​ត្រួសត្រាយ​ផ្លូវ​សម្រាប់​វិនិយោគិន​ដែល​មាន​សក្ដានុពល​ដើម្បី​ជួយ​សង្គ្រោះ​ក្រុមហ៊ុន​មួយ​នេះ។ បំណុល​របស់​ក្រុមហ៊ុន បាន​កើន​ឡើង​ដល់​ជាង ១​ប៊ីលាន​ដុល្លារ​ដែល​បង្ខំ​ឲ្យ​លុបចោល​ជើង​ហោះ​ហើរ​ជា​ច្រើន​ដោយ​សារ​មិន​មាន​លុយ​សម្រាប់​បង់​ឲ្យ​បុគ្គលិក។

ការ​លប់​ចោល​ជើង​ហោះហើរ​ជា​ច្រើន បាន​បង្ក​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​អ្នក​ដំណើរ​អន្ដរជាតិ ក៏​ដូច​ជា​អ្នក​ដំណើរ​ក្នុង​ស្រុក។ ប៉ុន្តែ​ក្រោយ​ការ​ប្រកាស​លាលែង​របស់​លោក Goyal កាល​ពី​ថ្ងៃ​ចន្ទ បាន​ធ្វើ​ឲ្យ​ភាគហ៊ុន​ហក់​ឡើង ១២%​វិញ ខណៈ​ដែល​ធនាគារ​នឹង​ឲ្យ​ខ្ចី​លុយ ២១០​លាន​ដុល្លារ​បន្ថែម​ដើម្បី​ដំណើរ​ការ​ក្រុមហ៊ុន​បន្ដ​ទៅ​មុខ​ទៀត មុន​ពេល​ដែល​ភាគ​ហ៊ុន​ត្រូវបាន​លក់​ទៅ​ឲ្យ​អ្នក​វិនិយោគ​ថ្មី។

ជាមួយ​គ្នា​ដែរ ខាង​ធនាគារ​នឹង​កាត់​កង​បំណុល​ខ្លះ​តាម​រយៈ​ការ​ដក​យក​ភាគ​ហ៊ុន​របស់​លោក Goyal ដែល​មាន ៥២​% ក្នុង​ក្រុមហ៊ុន​ទាំង​មូល ប៉ុន្តែ​ភាគ​រយ​សរុប​ដែល​នឹង​ដក​ពី​ស្ថាបនិក​រូប​នេះ មិនទាន់​ត្រូវ​បាន​គេ​ដឹង​នៅ​ឡើយ​ទេ៕

ប្រភព៖ BBC ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់