• 2019-03-27 03:49:52
  • សេដ្ឋកិច្ច

ភ្ញាក់ព្រើត! ឃើញ៥សន្លឹកនេះ ឆ្នេរសមុទ្រនៅកំពង់សោមខុសប្លែកខ្លាំង ក្រោយជម្រះរឿងធំ១

  • 2019-03-27 03:49:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​នេះ​សមុទ្រ ​និង​ឆ្នេរ​នៅ​កំពង់សោម​ បាន​ត្រឡប់​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ​ ដោយ​មាន​សម្រស់​ពណ៌​​ខៀវស្រងាត់ និង​ស្រស់បំព្រង​គួរ​ឲ្យ​ទាក់ទាញ​ ក្រោម​ការ​ខំ​ប្រឹង​ប្រែង​យកចិត្ត​ទុកដាក់​ពី​រាជ​រដ្ឋាភិបាល​​ ក្នុង​នោះ​ការ​ដឹក​នាំ​ផ្ទាល់​ដោយ​​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ជា សុផារ៉ា រដ្ឋមន្ត្រី​ក្រសួង​រៀប​ចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ និង​ជាប្រធាន​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង ​និង​អភិវឌ្ឍ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា ដែល​មាន​ការ​ចូលរួម​ពីអាជ្ញាធរ មន្ទីរ​អង្គភាព​ជំនាញ ពាក់ព័ន្ធ នានា និង​ប្រជាពលរដ្ឋ​គ្រប់​មជ្ឍដ្ឋាន។

#1

#2

#3

#4

#5

ក្នុង​សេចក្ដី​ប្រកាស​ភ្លាម​ៗ​លើ​គេហទំព័រ​ហ្វេសបុក​របស់​ក្រសួង​ដែន​ដី​ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ទៅ​លេង​កម្សាន្ត​នៅ​សមុទ្រ និង​ឆ្នេរ​ដ៍​ស្រស់​ស្អាត​របស់​កម្ពុជា​មួយ​នេះ។

គួរ​រំលឹក​ថា​ មុន​នឹង​ទទួល​បាន​ជោគជ័យ​​ជុំវិញ​ការ​ដោះ​ស្រាយ​បញ្ហា​ទឹក​កខ្វក់​នៅ​ខេត្ត​ព្រះសីហនុ​កន្លង​មក ស្ថាប័ន​ក្រសួង​ពាក់​ព័ន្ធ​ចំនួន​ ៦​បាន​រួម​គ្នា​ចូលរួម​​ដោះស្រាយ​បញ្ហា​សំរាម​ឆ្នេរ ​និង​តាម​ការដ្ឋាន​សំណង់ បណ្ដាញ​លូនានានៅក្នុង​ខេត្តមួយនេះ។ សូមទស្សនាវីដេអូខាងក្រោមបន្ថែម៖

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់