• 2019-03-27 04:55:13
  • ការអប់រំ

មហាវិទ្យាល័យ​សហគមន៍​មានលក្ខណៈ​ពិសេស​៣យ៉ាង រៀន​ចប់​អាច​ចេញ​ធ្វើការ​ពេញ​ពិភពលោក

  • 2019-03-27 04:55:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាវិទ្យាល័យ​សហគមន៍ នៃ​សហរដ្ឋ​អាមេរិក​​ ដែល​ស្ថិត​នៅ​តាម​រដ្ឋ​នីមួយ​ៗ ​​បាន​រួម​ចំណែក​​ផ្ដល់​ឱកាស​ដល់​សិស្ស និស្សិត​អាច​រៀន​តាម​ស្តង់ដារ​អប់រំ​ល្អ​ជាង​គេ​លើ​ពិភពលោក​ក្នុង​ទឹក​ដី​អាមេរិក។ អាស្រ័យ​ដោយ​មាន​លក្ខណៈ​ពិសេស​៤​យ៉ាង ទើប​និស្សិត​ក្នុង​ស្រុក និង​អន្តរជាតិ​គាំទ្រ និង​ចង់​ទៅ​រៀន។

លោក Jonh E. Dyer នាយក​នៃ​សមាគម​មហា​វិទ្យាល័យ​សហគមន៍ សម្រាប់​ការអភិវឌ្ឍន៍​ធនធាន និង​សេដ្ឋកិច្ច​ ហៅ​កាត់ (AACC) បាន​ប្រាប់ Sabayថា គ្រឹះ​ស្ថាន​អប់រំ​ នៃ​មហា​វិទ្យាល័យ​សហគមន៍​ទាំងនោះ មាន​ជម្រើស​មុខវិជ្ជា​ជា​ច្រើន​តាម​មហាវិទ្យាល័យ​ គួបផ្សំ​នឹង​គុណភាព​អប់រំ​ដ៏​ល្អ និង​មាន​ការ​ទទួលស្គាល់​លំដាប់​ពិភពលោក​ សម្រាប់​សិស្ស និស្សិត​ដែល​មាន​បំណង​មក​រៀន​។ លោក​បន្ត​ថា ៤​ចំណុច​ដែល​មហា​វិទ្យាល័យ​សហគមន៍​នៅ​អាមេរិក​មាន និង​តែង​ត្រៀម​លក្ខណៈ​ពិសេស​​ផ្ដល់​ឲ្យ​សិស្ស និស្សិត​មក​ពី​ជុំវិញ​ពិភព​លោក៖​​

លោក Jonh E. Dyer នាយក​នៃ​សមាគម​មហា​វិទ្យាល័យ​សហគមន៍ សម្រាប់​ការអភិវឌ្ឍន៍​ធនធាន និង​សេដ្ឋកិច្ច​ ហៅ​កាត់ (AACC)

១. តម្លៃ​សិក្សា​ថោក

សម្រាប់​តម្លៃ​សិក្សា​មាន​តម្លៃ​ថោក បើ​ធៀប​នឹង​មហាវិទ្យាល័យ​ទួទៅ​នៅ​អាមេរិក។ ​ទាំង​សិស្ស ឬ​និស្សិត​ក្នុងស្រុក និង​​អន្តរជាតិ​អាច​បង់​ថ្លៃ​រៀន​បាន ឬ​ស្នើ​សុំ​អាហារូបករណ៍​ក៏​បាន។

២. ឯកសារ​ងាយ​ៗ មិន​សូវ​ស្មុគស្មាញ

ងាយ​ៗ មិន​សូវ​ស្មុគ​ស្មាញ​ច្រើន តែ​មិន​មែន​មាន​ន័យ​ធូរ​លុង​ទេ ដាក់​ជាប់ៗ បាន​ចូល​រៀន​វឹង​ៗ​ទេ។​លក្ខណៈ​ពិសេស​របស់​មហាវិទ្យាល័យ​សហគមន៍ គឺ​មាន​ការ​ផ្នែក​សម្រួល​ឯកសារ ឬ​ការ​ពាក្យ​ស្នើ​សុំ​នានា គឺ​មាន​ភាព​រហ័ស និង​ងាយ​ស្រួល​យល់ ពិសេស​សម្រាប់​និស្សិត​បរទេស​តែ​ម្ដង។

៣. ផ្ដល់​ថវិកា​ឧបត្ថម្ភ​ខ្លះ

តាម​មុខ​វិជ្ជា និង​មហាវិទ្យាល័យ ដែល​សិស្ស និស្សិត​រៀន​នៅ​មហាវិទ្យាល័យ​សហគមន៍​អាច​មាន​លទ្ធភាព​ទទួល​បាន​ជំនួយ​ពី​សាលា​ដែល​ខ្លួន​រៀន​ ឬ​កម្ចី​ខ្លះ ដើម្បី​សិក្សា​រហូត​ដល់​រៀន​ចប់ ចាំ​សង​ត្រលប់​ក៏​បាន។

សូម​រំលឹក​ថា សញ្ញាប័ត្រ​របស់​និស្សិត​ដែល​រៀន​ចប់​ពី​មហា​វិទ្យាល័យ​សហគមន៍ គឺ​មាន​គុណភាព​អប់រំ​ដូចគ្នា​តែ​មួយ និង​ល្អ​ជាង​គេ​លើ​ពិភពលោក បើ​ទោះ​តម្លៃ​សិក្សា​មាន​ការ​ខុស​គ្នា​ឆ្ងាយ​ពី​សកលវិទ្យាល័យ​ក៏​ពិត​មែន។ និស្សិត​រៀន​ចប់​អាច​មាន​ឱកាស​ការងារ​ល្អៗ នៅ​ទូទាំង​ពិភពលោក។ នៅឆ្នាំ២០១៩នេះ ចំនួន​សរុប​នៃ​មហា​វិទ្យាល័យ​សហគមន៍​នៅ​អាមេរិក​មាន ​១១៣២​កន្លែង និង​មាន​សិស្ស និស្សិត​កំពុង​សិក្សា​ប្រមាណ ១៣លាន​នាក់។ នេះ​បើ​តាម​តួលេខ​របស់​សមាគម​មហា​វិទ្យាល័យ​សហគមន៍ សម្រាប់​ការអភិវឌ្ឍន៍​ធនធាន និង​សេដ្ឋកិច្ច​ ហៅ​កាត់ (AACC)។

រាយការណ៍​ពី​សហរដ្ឋអាមេរិក៖ ពៅ រក្សា អ្នកសារព័ត៌មាន Sabay

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់