• 2019-03-28 03:04:52
  • ព័ត៌មាន

មិនសរសើរមិនបាន! ប្រទេសអាស៊ី ៣ ឈ្នះពានរង្វាន់ប្រលានយន្ដហោះល្អដាច់គេប្រចាំឆ្នាំ ២០១៩

  • 2019-03-28 03:04:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Skytrax World Airport Awards គឺ​ជា​ពាន​រង្វាន់​សម្រាប់​ប្រលាន​យន្ដហោះ​ដែល​ល្អ​ដាច់​គេ​ទូទាំង​ពិភពលោក​ដែល​ទទួល​បាន​ការ​បោះ​ឆ្នោត​ពី​អតិថិជន​ជា​រៀង​រាល់​ឆ្នាំ។

សម្រាប់​ឆ្នាំ ២០១៩​នេះ Skytrax World Airport Awards បាន​រក​ឃើញ​ប្រលានយន្ដហោះ​ល្អ​ដាច់​គេ​ប្រចាំ​ឆ្នាំ​ដោយ​ក្នុង​នោះ​ប្រលានយន្ដហោះ​ក្នុង​ប្រទេស​អាស៊ី​ចំនួន ៣​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​កំពូល។ សម្រាប់​ប្រលានយន្ដហោះ​ល្អ​ដាច់​គេ​លេខ ១​បាន​ទៅ​លើ​ប្រលានយន្ដហោះ Changi ក្នុង​ប្រទេស​សិង្ហបុរី​ដែល​ឈ្នះ​ពាន​រង្វាន់​នេះ​រយៈ​ពេល ៧​ឆ្នាំ​ជាប់​ៗ​គ្នា។ ចំណែក​ឯ​លេខ​ពីរ បាន​ទៅ​លើ​ប្រលានយន្ដហោះ​អន្ដរជាតិ Tokyo ដែល​ស្ថិត​ក្នុង​ប្រទេស​ជប៉ុន ខណៈ​ដែល​លេខ ៣​បាន​ទៅ​លើ​ប្រលានយន្ដហោះ​អន្ដរជាតិ Incheon ​ក្នុង​ទីក្រុង​សេអ៊ូល​ប្រទេស​កូរ៉េខាងត្បូង។

ខាងក្រោមនេះ គឺជាប្រលានយន្ដហោះ​ល្អ​ដាច់​គេទាំង ១០​ក្នុង​ពិភពលោក ៖

១. ប្រលានយន្ដហោះ Changi ប្រទេស សិង្ហបុរី

២. ប្រលានយន្ដហោះអន្ដរជាតិ Tokyo ប្រទេស ជប៉ុន

៣. ប្រលានយន្ដហោះអន្ដរជាតិ Incheon ប្រទេស កូរ៉េខាងត្បូង

៤. ប្រលានយន្ដហោះអន្ដរជាតិ Hamad ប្រទេស កាតា

៥. ប្រលានយន្ដហោះអន្ដរជាតិ ហុងកុង

៦. ប្រលានយន្ដហោះអន្ដរជាតិកណ្ដាល ប្រទេស ជប៉ុន

៧. ប្រលានយន្ដហោះ Munich ប្រទេស អាល្លឺម៉ង់

៨. ប្រលានយន្ដហោះ London Heathrow ចក្រភពអង់គ្លេស

៩. ប្រលានយន្ដហោះអន្ដរជាតិ Narita ប្រទេស ជប៉ុន

១០. ប្រលានយន្ដហោះ Zurich ប្រទេស ស្វីស

ប្រភព៖ sky ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់