• 2019-03-28 04:46:54
  • ការអប់រំ

ដំណឹង​ល្អ! និស្សិត​មាន​ពិការភាព​ អាច​សុំ​អាហារូបករណ៍ ​ទៅ​បរទេស​រៀន​តាម​សាលា​ល្បីៗ​ ទាំង​១៦នេះ

  • 2019-03-28 04:46:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​ជា​ដំណឹង​អាហារូបករណ៍​ដែល​ផ្ដល់​អាទិភាព​ចំពោះ​និស្សិត​ ដែល​មាន​ពិការភាព និង​អ្នក​មាន​បញ្ហា​អូទីសឹម​ទាំង​អស់ ដើម្បី​អាច​ស្នើ​សុំ​ពាក្យ​ចូល​រៀន​នៅ​តាម​មហាវិទ្យាល័យ​សហគមន៍​ដ៏ធំ​ជាង​គេ​១ រួម​នឹង​អាហារូបករណ៍​១៥ទីតាំង​ផ្សេង​ទៀត នៅ​ក្នុង​សហរដ្ឋអាមេរិក។

និស្សិត​ដែល​មាន​ពិការភាព​ដែល​ទទួល​ជោគជ័យ​ក្នុង​ការ​ដាក់​ពាក្យ​ស្នើសុំ អាច​ទទួល​បាន​ការ​អប់រំ​ថ្មី១ រួម​នឹង​ធនធាន​ជំនួយ​ដល់​ការ​សិក្សា​ដ៏​មាន​ប្រសិទ្ធភាព​ផង​ដែរ។

​ ខាង​ក្រោម​នេះ​ ជា​ឈ្មោះ​អាហារូបករណ៍​ទាំង ១៦​មហាវិទ្យាល័យ​សហគមន៍​ដែល​មាន​រយៈ​ពេល​សិក្សា​ ២ឆ្នាំ។ បើ​គិត​ជា​ចំនួន​ គឺ​មាន​ដល់​ទៅ​រាប់​ពាន់​កន្លែង កំពុង​បើក​ទទួល​អ្នក​មាន​សមត្ថភាព ដើម្បី​ដាក់​ពាក្យ។ ចំណុច​ពិសេស​បំផុត​នោះ គឺ អាហារូបករណ៍​ទាំង​១៦ ផ្ដល់​សម្រាប់​តែ​និស្សិត​ដែល​មាន​ពិការភាព និង​អ្នក​បញ្ហា​អូទីសឹម។

ប្រិយមិត្ត​ដែល​ចាប់​អារម្មណ៍​សូម​កត់​ទុក​ឈ្មោះ​អាហារូបករណ៍ និង​អាសយដ្ឋាន​ទាក់ទង​ដើម្បី​សួរ​ព័ត៌មាន​លម្អិត

១. អាហារូបករណ៍​នៃ​មហាវិទ្យាល័យ​សហគមន៍ Nova Northern Virginia Commnity College ដែល​ជា​មហាវិទ្យាល័យ​សហគមន៍​ដ៏​ធំ​ជាង​គេ និង​មាន​ប្រព័ន្ធ​អប់រំ​សំបូរ​បែប​ នៃ​សហរដ្ឋអាមេរិក ដែល​បាន​បើក​ដំណើរ​ការ​តាំង​ពី​ឆ្នាំ​១៩៦៤។ គេហទំព័រ https://www.nvcc.edu/

២. អាហារូបករណ៍​សម្រាប់​និស្សិត​មាន​បញ្ហា​អូទីសឹម Percy Martinez Autism Scholarship https://percymartinezlaw.com/autism-scholarship/

៣. អាហារូបករណ៍​សម្រាប់ សិស្ស និស្សិតមានបញ្ហា គ ថ្លង់ Millie Brother Scholarship for Hearing Children of Deaf Adults https://www.coda-international.org/2018-scholarship-application

៤. អាហារូបករណ៍ Allegra Ford Thomas Scholarship http://apply.ncld.org/res/p/EligibilityInfo/

៥. អាហារូបករណ៍ Joseph James Morelli Scholarship http://parkcitycf.org/morelli/

៦. អាហារូបករណ៍ Karina Eide Memorial College Scholarships https://www.karinaeide.com/

៧. អាហារូបករណ៍ Marion Huber Learning Through Listening https://learningally.org/NAA/Application-LTL

៨. អាហារូបករណ៍ The National Amputation Foundation – www.nationalamputation.org

៩. អាហារូបករណ៍ Cystic Fibrosis Standard Scholarship : http://cfscholarship.org/scholarships/

១០. អាហារូបករណ៍ Rheumatoid Patient Foundation Scholarship Program : http://rheum4us.org/

១១. អាហារូបករណ៍ National Help America Hear Scholarship: https://www.foundationforsightandsound.org/causes/national-help-america-hear-scholarship/

១២. អាហារូបករណ៍ The Ulman Cancer Fund for Young Adults : https://ulmanfund.org/scholarships

១៣. អាហារូបករណ៍ Google Lime Scholarship : https://www.limeconnect.com/programs/page/google-lime-scholarship

១៤. អាហារូបករណ៍ Microsoft DisAbility Scholarship: https://www.microsoft.com/en-us/diversity/programs/microsoftdisabilityscholarship.aspx

១៥. Baer Reintegration Scholarship : http://www.reintegration.com/2019-application-process-1/

១៦. អាហារូបករណ៍ NBCUniversal Tony Coelho Media Scholarship: https://www.aapd.com/nbcuniversal-tony-coelho-media-scholarship-program/

រាយការណ៍​ផ្ទាល់​ពីសហរដ្ឋអាមេរិក​ដោយ៖ ពៅ រក្សា អ្នកសារព័ត៌មាន Sabay

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់