• 2019-03-29 03:03:47
  • សេដ្ឋកិច្ច

តោះងាកមកប្រយោជន៍រួមវិញបងប្អូន! ចង់ឲ្យប្រទេសសំបូរផ្លែឈើហូបគ្រប់ទិសទី ធ្វើរឿង៥យ៉ាងនេះ

  • 2019-03-29 03:03:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាធារណជន​​បាន​ប្រើ​ប្រាស់​បណ្ដាញ​ចែករំលែក​ព័ត៌មាន​ទៅកាន់​ក្រុម​មិត្តភក្តិ​បងប្អូន​ទទួល​បាន​ដំណឹង​ និង អនុវត្ត​ទាំងអស់​គ្នា​ ដើម្បី​ឲ្យ​ប្រទេស​សំបូរ​ផ្លែឈើ​ហូប​ផ្លែ​គ្រប់​ទិសទី​។​

ក្នុង​សារ​ចែក​រំលែក​ដ៏​ល្អ​បាន​រៀប​រាប់​ថា​ នៅ​ឆាប់ៗ​នេះ​រដូវ​ផ្លែឈើ​ស្ទើរ​គ្រប់​មុខ​នឹង​មក​ដល់ ដូចជា​ផ្លែស្វាយ​ ទុរេន សាវម៉ៅ​ មង្ឃុត ខ្នុរ កំពីងរាជ.... ។ល។ 

ជាមួយ​គ្នានេះ​ អ្នក​ប្រើ​ប្រាស់​ហ្វេសបុក​ បាននាំ​គ្នា​ចែក​រំលែក​ដោយ​ស្នើឲ្យ​បងប្អូន​ជនរួមជាតិ​ទាំងអស់​មេត្តាកុំចោល​គ្រាប់​ផ្លែឈើ​ទាំងនោះ តែ​សូមអនុវត្ត​ដូច​ខាងក្រោម​៖

១. លាងសំអាតវា

២. ទុកវាអោយស្ងួត (ហាលថ្ងៃ)

៣. ខ្ចប់ទុកនៅក្នុងក្រដាស (ក្រដាសកាសែត)

៤. ទុកវានៅក្នុងម៉ូតូ រថយន្ត...

៥. នៅពេលដែលបងប្អូនមានឱកាសធ្វើដំណើរទៅទីជិតឆ្ងាយ ហើយឃើញមានដីទំនេរ តាមផ្លូវភូមិ ព្រៃ ឬកន្លែងសមរម្យណាមួយ សូមបងប្អូនចោលគ្រាប់ពូជផ្លែឈើនោះ។ គ្រាប់ពូជនោះនឹងដុះជាពន្លកយ៉ាងងាយនៅរដូវក្រោយ!

ជាមួយនឹងសកម្មភាពយ៉ាងសាមញ្ញខាងលើ យើងអាចចូលរួមដាំដើមឈើបានយ៉ាងច្រើនសំរាប់សហគមន៍ យើង ប្រទេសយើង និងពិភពលោកយើងទាំងមូល។ នោះបេសកកម្មធ្វើអោយពិភពលោកកាន់តែបៃតងគឺនឹងអាចសំរេចជោគជ័យជាក់ជាមិនខាន។

គួរបញ្ជាក់ដែរថារដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី និងថៃ បានលើកកំពស់កម្មវិធីនេះទៅកាន់ប្រជាពលរដ្ឋ របស់គេក្នុងរយះពេល ពីរបីឆ្នាំមកហើយ។ មន្ត្រីការិយាល័យស្រុកជាច្រើនក៏បានចូលរួមអនុវត្តយុទ្ធនាការ នេះយ៉ាងសំបើមផងដែរ។ ប្រការនេះធ្វើអោយគម្រោងទទួលបានជោគជ័យយ៉ាងខ្លាំង។ ជាក់ស្តែង គេបានកត់សម្គាល់ឃើញថាចំនួនដើមឈើនៅក្នុងព្រៃក៏បានកើនឡើងយ៉ាងច្រើនទ្វេរដងជាពិសេស នៅភាគខាងជើងនៃប្រទេសថៃ និងភាគខាងត្បូងនៃប្រទេសម៉ាឡេស៊ី។

តោះសូមចូលរូមចែករំលែក និងអនុវត្តចាប់ពីពេលនេះតទៅ សូមអោយគំនិតផ្តួចផ្តើមដ៏សាមញ្ញតែអស្ចារ្យ មួយនេះរាលដាលគ្រប់ទិសទី គ្រប់មជ្ឈដ្ឋាននៃប្រទេសកម្ពុជា ព្រោះវាអាចវិធីសាស្ត្រដ៏មានប្រសិទ្ធភាពអាច ធ្វើឲ្យភពផែនដីនេះកាន់តែស្រស់បំព្រង និងបរិសុទ្ធសំរាប់កូនចៅជំនាន់ក្រោយ។

មតិយោបល់