• 2019-03-29 03:04:44
  • សេដ្ឋកិច្ច

ជប៉ុន​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​សរុប​ជាង​ ៣ពាន់​លាន​ដុល្លារ ក្រោម​ជំនួយ​ ODA គិត​ត្រឹម​ឆ្នាំ​២០១៨

  • 2019-03-29 03:04:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ជប៉ុន​បាន​ផ្ដល់​ប្រាក់​ជំនួយ​ដល់​ប្រទេស​កម្ពុជា​ប្រមាណ​ជា ៣ពាន់​៩រយ​លាន​ដុល្លារ​អាមេរិក​ ក្រោម​ជំនួយ​ ODA គិត​ត្រឹម​ឆ្នាំ​សារពើពន្ធ​ ២០១៨។ នេះ​បើ​យោង​តាម​ខ្លឹម​សារ​សន្ទរកថា​របស់​​ ឯកឧត្ដម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា ឯក​អគ្គរាជ​ទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុនប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា​ដែល​បាន​ថ្លែង​ក្នុង​កម្មវិធី​បើក​ទស្សនកិច្ច​អ្នក​សារព័ត៌មាន​ស្ដីអំ​ពី​ជំនួយ ODA ជប៉ុន២០១៩ កាល​ពី​ថ្ងៃ​ទី ២៦ មីនា កន្លង​ទៅ​ នៅ​ស្ថាន​ទូត​ជប៉ុន​ប្រចាំ​ព្រះ​រាជាណាចក្រ​កម្ពុជា។

អស់​រយៈ​ពេល​ ៣០​ឆ្នាំ​ចុង​ក្រោយ​នេះ យើង​បាន​ និង​កំពុង​គាំទ្រ​ដល់​កម្ពុជា​ចាប់​ពី​ដំណើរការ​សន្ដិភាព​ដំបូង​តាមរយៈ​ការ​កសាង​ឡើង​វិញ​ជាបន្ត​បន្ទាប់​ និង​រហូត​ដល់​ការ​អភិវឌ្ឈន៍​សេដ្ឋកិច្ច។ រដ្ឋាភិបាល​ជប៉ុន​បាន​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​ជាង ៣ពាន់​ដុល្លារ​អាមេរិក​ ក្រោម​ជំនួយ​ ODA គិត​ត្រឹម​ឆ្នាំ​សារពើពន្ធ ២០១៨។ នេះ​ជា​ការ​លើក​ឡើង​របស់​ឯកអគ្គរាជទូត​​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា។ ឯកឧត្ដម ហូរីណូអ៊ុជិ ហ៊ីដេហ៊ីសា បាន​បន្ត​ទៀត​ថា ប្រទេស​ជប៉ុន​គាំទ្រ​ដល់​ការ​ពង្រឹង​បន្ថែម​នូវ​គ្រឹះ​សេដ្ឋកិច្ច​សង្គម​ ដើម្បី​កម្ពុជា​សម្រេច​បាន​នូវ​ឋានៈ​ជា​ប្រទេស​ដែល​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​​ត្រឹម​ឆ្នាំ ២០៣០ ដោយ​ផ្ដោត​លើ​វិស័យ​អាទិភាព​ចំនួន ៣៖

  • ១. ការ​អភិវឌ្ឍន៍​ឧស្សាហកម្ម​
  • ២. ការ​ផ្ដល់​នូវ​គុណភាព​នៃ​ជីវភាព​រស់​នៅ​ប្រសើរ​ជាង​មុន
  • ៣. ការ​ជំរុញ​ឲ្យ​មាន​សង្គម​ប្រកប​ដោយ​និរន្តភាព​តាមរយៈ​ការ​ពង្រឹង​អភិបាល​កិច្ច។

ប្រទេស​ជប៉ុន​កំពុង​ធ្វើ​ការ​រួម​គ្នា​ជាមួយ​ប្រទេស​កម្ពុជា​ក្នុង​វិស័យ​ជាច្រើន​ទៀត។ កិច្ចការ​ទាំង​នេះ​រួមមាន​ ការ​កសាង​ហេដ្ឋារចនាសម្ពន្ធ​សេដ្ឋកិច្ច​សង្គម​ដូចជា​ផ្លូវ​ថ្នល់​ កំពង់​ផែ​ មន្ទីរពេទ្យ សាលារៀន​ ធនធាន​មនុស្ស​ និង​ប្រព័ន្ធ​ផ្គត់ផ្គង់​ទឹក​ ការ​លុបបំបាត់​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ និង​ការ​ជំរុញ​​ការ​វិនិយោគ​ជាដើម។ ការ​បញ្ជាក់​ថា កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​យើង​ត្រូវ​បាន​យល់​ដឹង​យ៉ាង​ត្រឹមត្រូវ​ និង​គាំទ្រ​ពី​ប្រទេស​កម្ពុជា​និង​ជប៉ុន​គឺ​សំខាន់។ ដូច្នេះ​តួនាទី​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​គឺ​មិន​អាច​ខ្វះ​បាន​ទេ​ក្នុង​ការ​សម្រេច​គោល​បំណង​នេះ៕

រាយការណ៍​ដោយ៖ លោក​ ទូច សុខា អ្នកសារព័ត៌មាន​ Sabay

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់