• 2019-03-29 03:57:46
  • ព័ត៌មាន

ញុំា​អី​នៅ​ស្លាបព្រា ដែល​ជា​ពិព័រណ៍​អាហារ​ដ៏​ធំ​ជាងគេ​នៅ​កម្ពុជា!

  • 2019-03-29 03:57:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អ្នក​ទាំង​អស់​គ្នា​ត្រៀម​ខ្លួន​រួច​ហើយ​ឬ​នៅ សម្រាប់​ពិព័រណ៍​អាហារ​ដ៏​ធំ​ជាង​គេ​ និង​ល្អ​ជាង​គេ​មួយ​នេះ? ពិព័រណ៍​អាហារ​ដ៏​ធំ​ជាងគេ​របស់​ប្រទេស​កម្ពុជា ដែល​រៀបចំ​ឡើង​ដោយ​ក្រុម​ហ៊ុន​ The Idea Consultancy Co. ,Ltd បាន​ត្រឡប់​មក​វិញ​ហើយ! ពិព័រណ៍​នេះ​នឹង​ប្រព្រឹត្តិ​ឡើង​ចាប់​ពី​ម៉ោង ៥ រសៀល​ដល់ ម៉ោង ៩ យប់ នៅ​ថ្ងៃ​ទី ៣០​ និង ៣១ ខែ​​ មីនា នៅ​ពហុកីឡដ្ធាន​ជាតិ​អូឡាំពិក ដែល​មាន​អ្នក​លក់​ម្ហូប​អាហារ​ និង​ភេសជ្ជៈ​ជាង 180​ស្តង់​ និង​ស្តង់​លក់​ទំនិញ​ផ្សេងៗ​ជាច្រើន​ទៀត។ វា​ជា​ព្រឹត្តិការណ៍​មួយ​ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​ម្ហូប​អាហារ​ និង​ការ​កម្សាន្ត​ជាច្រើន​ ដូច្នេះ​ហើយ​កុំ​ភ្លេច​ទុក​ពេល​ចុងសប្ដាហ៍​នេះ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​កម្មវិធី ស្លាបព្រា។

លោក Galeno Chua នាយកប្រតិបត្តិនៃក្រុមហ៊ុន The Idea Consultancy Co., Ltd មាន​ប្រសាសន៍​ថា គោល​បំណង​ចម្បង​របស់​ក្រុមហ៊ុន The Idea Consultancy សម្រាប់​ពិព័រណ៍​ស្លាប​ព្រា​លើក​ទី 3 នេះ​ គឺ​ដើម្បី​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ នៃ​ព្រឹត្តិការណ៍​ដ៏​ធំ​បំផុត​ និង​សប្បាយ​បំផុត​ក្នុង​ប្រទេស​កម្ពុជា។ ពិព័រណ៍​នៅ​ឆ្នាំ​នេះ​នឹង​ផ្ដល់​ជូន​នូវ​ជម្រើស​ម្ហូប​អាហារ​ចំរុះ​ជាច្រើន និង​ជា​ពិព័រណ៍​ដែល​កាត់​បន្ថយ​ការ​ប្រើប្រាស់​ប្លាស្ទិក រហូត​ដល់ 90% ។

ក្នុង​ពិព័រណ៍​អាហារ​នេះ​នឹង​មាន​អ្នក​លក់ 180 ស្តង់​ដែល​លក់​អាហារ និង​ភេសជ្ជៈ​ផ្សេងៗ​គ្នា​ មាន​ទាំង ម្ហូប​ខ្មែរ ម្ហូប​ថៃ ម្ហូប​កូរ៉េ ម្ហូប​ខាង​លិច ម្ហូប​ឥណ្ឌា ។ល។ អ្នក​ដែល​ចូលចិត្ត​ញុំា​កុំភ្លេច​ទុក​ពោះ​មក​ញុំា​នៅ​ស្លាបព្រា ២០១៩ ណា៎!

តើ​អ្នក​អាច​គ្រប់គ្រង​ចំណី​អាហារ​ដ៏​ហឹរ​អស្ចារ្យ ញុំា​ដោយ​បិទ​ភ្នែក ឬ​ញុំា​ដោយ​គ្មាន​ដៃ​សោះ? កម្មវិធី​ស្លាប​ព្រា ២០១៩ មាន​រួម​បញ្ចូល​ការ​ប្រកួតប្រជែង​ដ៏​អស្ចារ្យ ទាំង​នេះ ហើយ​ក៏​មាន​រង្វាន់​ជូន​ដល់​អ្នក​ឈ្នះ​ផងដែរ។ កម្មវិធី​ស្លាបព្រា​ ក៏​នាំ​មក​នូវ​ការ​ប្រកួតប្រជែង ដ៏​សប្បាយៗ​ដល់​អ្នកលក់ ដូចជា​ការ​ប្រកួត​ម្ហូប​ដ៏​ល្អ​បំផុត ដើម្បី​ឈ្នះ​ស្តង់។ អ្នក​ចូលចិត្ត​អាហារ​ទាំងអស់​នឹង​ទទួល​បាន​នូវ​ការ​ចម្អិន​អាហារ​ស្រស់​ស្អាត​ទាន់​សម័យ​ និង​រីករាយ​ជាមួយ​ការ​រចនា​ស្តង់​ដ៏​ច្នៃ​ប្រឌិត។ រៀបចំ​សំលៀកបំពាក់​ងាយ​ស្រួលៗ​សម្រាប់​ការ​សប្បាយ​ទាំងអស់​នៅថ្ងៃទី ៣០ និងទី ៣១ ខែមីនា​នេះ។

កម្មវិធី​ស្លាព្រា ២០១៩ បាន​ទទួល​ការ​គាំទ្រ​ពី​ក្រសួង​ពាណិជ្ជកម្ម ក្រសួង​អប់រំ​យុវជន និង​កីឡា ក្រសួង​ទេសចរណ៍ និង​សាលា​ក្រុង​ភ្នំពេញ។ ឆ្នាំនេះ កម្មវិធី​ស្លាប​ព្រា​ នឹង​មាន​ភាព​សម្បូរ​បែប​កាន់តែ​ច្រើន​នៅ​លើ​ជម្រើស​អាហារ​ កម្មវិធី និង​ការ​កម្សាន្ត ដោយ​យើង​បាន​សហការ​ជាមួយ​អង្គការ និង​ក្រុមហ៊ុន​ដែល​មាន​គោលដៅ​ដូច​ក្រុមហ៊ុន​យើង​ខ្ញុំ ដូចជា​ក្រុម​ការងារ​របស់ The Idea មាន​ការ​លើក​ទឹកចិត្ត និង​ខិតខំ​ប្រឹងប្រែង​ឆ្ពោះ​ទៅ​រក​ការ​ធ្វើ​ឱ្យ​កម្មវិធី​ស្លាបព្រា​ក្លាយទៅជា​កម្ម​វិធី​ពិព័រណ៍​ម្ហូប​អាហារ​ដ៏​ធំ​បំផុត​នៅ​ក្នុង​តំបន់​មេគង្គ​នៅ ឆ្នាំ ២០២០ ។ គោល​បំណង​គឺ ដើម្បី​បង្កើត​ព្រឹត្តិការណ៍​តែ​មួយ​គត់​ដែល​នឹង​ធ្វើ​ឱ្យ​មាន​ការ​ដឹង​លឺ​ដល់​មនុស្ស ទូទាំង​ពិភពលោក!

"ស្រមៃ​គិត​ថា ព្រឹត្តិការណ៍​មួយ​ដែល​ស្វាគមន៍​ទាំង​អស់​គ្នា ដើម្បី​ភ្លក់​នូវ​រសជាតិ​ថ្មីៗ​ នៃ​ម្ហូបអាហារ​គ្រប់​ប្រភេទ​ និង​របៀប​ថ្មី ​នៃ​ការ​បរិភោគ​នៅ​ក្នុង​សហគមន៍​ដ៏​ស្រស់​ស្អាត។ កម្មវិធី​ស្លាបព្រា គឺជា​ស្ថាន​សួគ៌​សម្រាប់​អ្នក​ចូលចិត្ត​អាហារ​ទាំងអស់! នោះ​មាន​ន័យ​ថា មាន​ម្ហូប​អាហារ​ដែល​មាន​ទំហំ​តូច​ និង​មាន​តម្លៃ​សមរម្យ និង​ការ​ភ្លក់​អាហារ​កាន់តែ​ច្រើន

យើង​មាន​បំណង​រៀបចំ​កម្មវិធី​ពិព័រណ៍​ម្ហូប​អាហារ​ដ៏​ធំ​បំផុត និង​សប្បាយ​បំផុត​សម្រាប់​សហគមន៍​នៅ​តំបន់​មេគង្គ ស្រប​ពេល​នេះ​ដែរ យើង​ក៏​មាន​បំណង​សម្រេច​នូវ​បេសកកម្ម​សង្គម​របស់​យើង គឺ​ដើម្បី​កាត់​បន្ថយ​ផល​ប៉ះពាល់​ដល់​បរិស្ថាន និង​ធ្វើ​ឲ្យ​ព្រឹត្តិការណ៍​ម្ហូប​អាហារ​នេះ​ក្លាយ​ទៅ​ជា​ព្រឹត្តិការណ៍​មួយ​នៅ​ក្នុង​ទ្វីប​អាស៊ី ដែល​មាន​សុវត្ថិភាព​បំផុត​ចំពោះ​បរិស្ថាន។

 

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី