• 2019-03-30 03:07:17
  • ព័ត៌មាន

បួន​គម្រោង​ក្រោម​ជំនួយ​របស់ជប៉ុន ធ្វើ​ឲ្យ​ពល​រដ្ឋ​ខ្មែរ​រីក​មុខ​រីក​មាត់​

  • 2019-03-30 03:07:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជំនួយ​របស់​ជប៉ុន​លើ​គម្រោងចំនួន​បួន​បាន​ធ្វើ​ឲ្យ​កសិករ​ និង​ពល​រដ្ឋ​កម្ពុជា​ទទួល​ផល​ច្រើន​តាម​យៈ​ការ​បង្កើន​ទិន្នផល​ និង​ការ​ទទួល​បាន​សេ​វា​កាន់តែ​ប្រ​សើរ។

នៅ​ក្នុង​ស្រុក​កណ្ដៀង ខេត្ត​ពោធិ៍​សាត់ គម្រោង​ស្ដារ​ឡើង​វិញ​ប្រព័ន្ធធារាសាស្រ្ត​កណ្ដៀង​ មិនត្រឹម​តែ​បាន​ទទួល​ការ​គាំទ្រ​លើ​ការ​សាង​សង់ពី​ជប៉ុន​ប៉ុណ្ណោះទេ តែ​ថែមទាំង​បាន​ទទួ​ល​កាគាំទ្រ​លើ​ផ្នែក​​បច្ចេកទេស​ផង​ដែរ។

ប្រ​ព័ន្ធ​ធារាសាស្រ្ត​នេះបាន​បញ្ចប់​ការសាង់​សង់​នៅ​ឆ្នាំ​២០១៨ មាន​ប្រឡាយ​មេ​ប្រ​វែង​២ ១៣០​ម៉ែត្រ អាច​ស្រោច​ស្រព​លើ​ផ្ទីដី​កសិកម្ម​ចំនួន​៤៨០ន​ហិតា ដែល​ជា​ប្រ​ភព​ទឹក​ជួយ​កសិករ​ផលិត​ស្រូវ​បាន​ពីរ​ដង​​ក្នុង​មួយ​ឆ្នាំ និង​ទទួកបាន​ទិន្នផល​ប្រហែលជា​៣,៥តោន​ក្នុង​មួយ​ហិកតា។

សម្រាប់​គម្រោង​ទីពីរ​គឺ​គម្រោង​កែលម្អ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាត់​ដំបង គម្រោង​នេះ​មាន​ការ​​សាង​សង​អគារ​មន្ទីរទេព្យ​ថ្មី​មួយ​ក្នុង​តម្លៃជាង​១០​លាន​ដុល្លារ ហើយ​បច្ចុប្បន្ន​សាងសង់​រួច​រាល់​ប្រមាណជា​៤០​ភាគរយ​ហើយ និង​គ្រោង​បញ្ចប់​នៅ​ខែធ្នូ ឆ្នាំ​២០១៩ ខាង​មុខ។

គម្រោង​នេះ​រំពឹថា​ង​នឹង​ជួយ​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល​ក្នុង​ខេត្តបាត់​ដំបង​ដោយ​អាចផ្តល់​នូវ​សេវា​កាន់តែ​ប្រ​សើរ និងទទួល​អ្នក​ជំងឺបានកាន់តែ​ច្រើន។

គម្រោង​មួយ​ទៀត​គម្រោង​កែ​លម្អ​ឧបករណ៍​សម្រាប់​សកម្មភាព​បោស​សម្អាត​មីន​ក្នុង​ខេត្តបាត់​ដំបង​។ តាម​រយៈជំនួយ​ឥតំណង​របស់ជប៉ុននេះ នឹង​លើក​កម្ពស់​សកម្មភាព​កម្ចាត់​មីន​ក្នុង​ខេត្ត​មួយ​នេះ​ឲ្យ​កាន់តែ​ប្រ​សើរឡើង​ថែមទៀត។​

ចាប់ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​២០១៨ ក្រុមការ​ងារ​ស៊ី​ម៉ាក់ខេត្ត​នេះ​បាន​រំដោះ​ដី​មាន​មីន​១ ៨០២ គីឡូ​ម៉ែត្រ​ការ៉េ និង​បាន​កម្ទេច​ចោល​មីន​​ចំនួន ៣ ៨៥៤ ៥១៣ គ្រាប់ ព្រម​ទាំង​បាន​ធ្វើឲ្យ​ជន​​រងគ្រោះ​ដោយ​សារ​មីន​ធ្លាក់ចុះពី​៤ ៣២០​នាក់​នៅ​ឆ្នាំ​១៩៩៦ មកត្រឹម​៥៨​នាក់​ក្នុង​ឆ្នាំ​២០០៨។​

ចំណែក​គម្រោង​ទី​បួន​គឺ​គម្រោង​ពង្រីក​ប្រ​ព័​ន្ធ​ទឹក​ស្អាន​ខេត្ត​កំពត ដែល​នឹង​ត្រូវ​សម្ពោធ​ដាក់​ឲ្យ​ប្រាស់​នៅ​ថ្ងៃទី​២ ខែមេសា ខាង​មុខនេះ។

គម្រោង​មួយ​នេះ បង្កើត​ការ​ផ្គត់​ផ្គង់ទឹក​ពី​៤៧ភាគរយ ក្នុង​ឆ្នាំ ២០១៣ ដល់​ទៅ​៩២​ភាគរយ​ក្នុង​ឆ្នាំ​២០២១ សម្រាប់​អ្នក​ក្រុង​កំពត ដែល​ចំណាយ​ទឹក​ប្រាក់​ជិត​៣០​លាន​ដុល្លារ​អាមេរិក​។ ជប៉ុន​ក៏បាន​ផ្តល់​ឧបករណ៍​៩០០​ឈុត សម្រាប់​ភ្ជាប់​បណ្ដាយទឹក​ស្អាត​នេះ​ដល់ប្រ​ជា​ពល​រដ្ឋ​ក្រីក្រ​ផង​ដែរ។

​បើ​និយាយ​ដល់​ជំនួយរបស់​ជប៉ុន​គិត​ចាប់ពី​ឆ្នាំ១៩៩១ មក​ដល់​បច្ចុ​ប្បន្ន​​មាន​ជិត​៤ពាន់​លាន​ដុល្លារ​អាមេរិក​ក្នុង​ក្របខណ្ឌ​​ជំនួញ​អភិវឌ្ឍន៍​ផ្លូវ​ការ​របស់​ជប៉ុន​៕

អត្ថបទ៖ ទូច សុខា

មតិយោបល់