• 2019-04-01 02:14:14
  • ព័ត៌មាន

គួរឲ្យស្ដាយ! ស្ត្រី​មានជាងគេបំផុតមួយរបស់រុស្ស៊ី ធ្លាក់យន្ដហោះស្លាប់នៅអាល្លឺម៉ង់

  • 2019-04-01 02:14:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្ចាស់​ភាគ​ហ៊ុន​ដ៏​ធំ​មួយ​រូប​ក្នុង​ក្រុមហ៊ុន​អាកាស​ចរ​លំដាប់​ទី​ពីរ​របស់​រុស្ស៊ី បាន​ស្លាប់​ក្រោយ​ធ្លាក់​យន្ដហោះ​ឯកជន​ក្នុង​ប្រទេស​អាល្លឺម៉ង់។

អ្នកស្រី Natalia Fileva ជា​ស្ត្រី​រុស្ស៊ី​មាន​ជាង​គេ​បំផុត​មួយ​រូប និង​ជា​ម្ចាស់​ភាគ​ហ៊ុន​ធំ​ក្នុង​ក្រុមហ៊ុន​អាកាស​ចរ S7 ​បាន​ស្លាប់​នៅ​ពេល​ដែល​យន្ដហោះ​ចុះ​ចត​នៅ​ព្រលាន Egelsbach ជិត​ទីក្រុង Frankfurt។ យោង​តាម​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា យន្ដហោះ​ឯកជន​របស់​អ្នក​ស្រី​បាន​ធ្វើ​ដំណើរ​ពី​ទីក្រុង Cannes ប្រទេស​បារាំង ហើយ​ក៏​ស្រាប់​តែ​បាត់​ចេញ​ពី​រ៉ាដា​នៅ​វេលាម៉ោង ១៣:២២​នាទី (ម៉ោង​ក្នុង​តំបន់)។ អ្នក​រួម​ដំណើរ​ម្នាក់ និង​អ្នក​បើក​យន្ដហោះ ក៏​ត្រូវ​បាន​រាយការណ៍​ថា​ស្លាប់​ផង​ដែរ​នៅ​ក្នុង​ហេតុការណ៍​នេះ។

គួរ​ឲ្យ​ដឹង​ថា អ្នកស្រី Fileva ត្រូវ​បាន​ចុះ​ក្នុង​ទស្សនាវដ្ដី Forbes កាល​ពី​ឆ្នាំ ២០១៨​ថា​ជា​ស្ត្រី​មាន​បំផុត​ទី​បួន​ក្នុង​ប្រទេស​រុស្ស៊ី​ជា​មួយ​ទ្រព្យ​សម្បត្តិ​សរុប​ប្រមាណ​ជា​ជាង ៦០០​លាន​ដុល្លារ៕

ប្រភព៖ theguardian ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់