• 2019-04-01 02:45:42
  • ព័ត៌មាន

ស្រីលង្កាប្រកាសផ្ដាច់ភ្លើង ៤ម៉ោងក្នុងមួយថ្ងៃ ដោយសារអាកាសធាតុក្ដៅហួតហែង

  • 2019-04-01 02:45:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផ្គត់ផ្គង់​ភ្លើង​រដ្ឋ​របស់​ស្រីលង្កា​ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន​ថា​នឹង​ផ្ដាច់​ភ្លើង​រយៈ​ពេល ៤​ម៉ោង​ក្នុង​មួយ​ថ្ងៃ​​ដោយ​សារ​អាកាស​ធាតុ​ស្ងួត​ធ្វើ​ឲ្យ​រោងចក្រ​មិន​អាច​ផលិត​អគ្គិសនី​សម្រាប់​បំពេញ​តម្រូវ​ការ​គ្រប់គ្រាន់។

ក្រុមហ៊ុន The Ceylon Electricityឲ្យ​ដឹង​ថា​អគ្គិសនី​នឹង​ត្រូវ​បាន​ផ្អាក​ការ​ផ្គត់​ផ្គង់​រយៈ​ពេល ៣​ម៉ោង​នៅ​ពេល​ថ្ងៃ និង​មួយ​ម៉ោង​ទៀត​នៅ​ពេល​យប់​។ ប៉ុន្តែ​សម្រាប់​ថ្ងៃ​សៅរ៍ នឹង​មាន​ការ​ផ្ដាច់​ភ្លើង​រយៈ​ពេល ៣​ម៉ោង​ប៉ុណ្ណោះ ខណៈ​ពេល​ដែល​ថ្ងៃ​អាទិត្យ និង​ថ្ងៃ​បុណ្យ​ជាតិ​មិន​ត្រូវ​បាន​ផ្អាក​ការ​ផ្គត់ផ្គង់​អគ្គិសនី​នោះ​ទេ។

ក្រុមហ៊ុន​ដដែល​ឲ្យ​ដឹង​ទៀត​ថា អាកាស​ធាតុ​ក្ដៅ និង​ស្ងួត​បាន​ធ្វើ​ឲ្យ​តម្រូវ​ការ​អគ្គិសនី​កើនឡើង​ខ្ពស់ ខណៈ​ពេល​ដែល​កម្ពស់​ទឹក​ក្នុង​អាង​ស្ដុក​ធ្លាក់​ចុះ​បណ្ដាល​ឲ្យ​ការ​ផលិត​អគ្គិសនី​ធ្លាក់​ចុះ​ផង​ដែរ៕

ប្រភព៖ Washingtonpost ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់