• 2019-04-01 07:10:20
  • ព័ត៌មាន

គួរឲ្យភ្ញាក់ផ្អើល! ស្រីលង្កា សាកល្បងបង្កើតភ្លៀងសិប្បនិម្មិតបានយ៉ាងជោគជ័យ

  • 2019-04-01 07:10:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស​ស្រីលង្កា បាន​ទទួល​ជោគជ័យ​ក្នុង​ការ​សាក​ល្បង​បង្កើត​ភ្លៀង​សិប្បនិម្មិត​លើក​ដំបូង​បង្អស់​ក្នុង​ប្រទេស​ដែល​ធ្វើ​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ប្រមាណ​ជា ៤៥​នាទី​កាល​ពី​ថ្ងៃ​ទី ២២​ខែ​មីនា​កន្លង​ទៅ។

ការ​សាកល្បង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ពី​លើ​អាង​ស្ដុក​ទឹក Maussakele ដោយ​ប្រើប្រាស់​យន្ដហោះ​កងទ័ព​ប្រភេទ Y12 ដើម្បី​បាច​សារធាតុ​គីមី​ទៅ​ក្នុង​ពពក​នៅ​រយៈ​កម្ពស់​ជិត ២,៥​គីឡូម៉ែត្រ​ពី​លើ​អាង​ស្ដុក​ទឹក។ យោង​តាម​របាយការណ៍​របស់​ក្រសួង​ឲ្យ​ដឹង​ថា គម្រោង​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​ដើម្បី​បង្កើត​ភ្លៀង​សិប្បនិមិ្មត​ក្នុង​រដូវ​ក្ដៅ និង​ស្ងួត​ដោយ​​មាន​ការ​ជ្រោមជ្រែង​ពី​ក្រុម​ការងារ​ពិសេស​របស់​ប្រទេស​ថៃ។

គួរ​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​រដូវ​រាំង​ស្ងួត​ក្នុង​ប្រទេស​ស្រីលង្កា ការ​ផលិត​អគ្គិសនី​មាន​ការ​ធ្លាក់​ចុះ​ដោយ​សារ​មិន​មាន​ទឹក​គ្រប់គ្រាន់​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ការ​ទិញ​អគ្គិសនី​ពី​ក្រុមហ៊ុន​ឯកជន​សម្រាប់​ផ្គត់ផ្គង់​តម្រូវ​ការ​ប្រើប្រាស់ ដូច្នេះ​រដ្ឋាភិបាល​សម្រេច​ចេញ​គម្រោង​បង្កើត​ភ្លៀង​សិប្បនិម្មិត​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ៕

ប្រភព៖ YouTube ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់