• 2019-04-01 07:30:14
  • ចរាចរណ៍

មុន​បើក​ឲ្យ​ប្រើប្រាស់​ឡើង​វិញ មក​ទិដ្ឋភាព​ស្ពាន​ជ្រោយចង្វារ​ក្រោយ​ជួសជុល​ស្អាត​ប៉ុណ្ណា?

  • 2019-04-01 07:30:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​សល់​តែ​២ថ្ងៃ​ទៀត​ប៉ុណ្ណោះ ស្ពាន​ជ្រោយ​ចង្វារ​នឹង​បើក​ឲ្យ​ប្រើប្រាស់​ឡើង​វិញ​ ក្រោយ​ពេល​ជួសជុល​រួចរាល់​មុន​ការ​កំណត់។ ប្រសិន​បើ​មិន​មាន​ការ​ប្រែប្រួល​នោះទេ ស្ពាន​នេះ នឹង​សម្ពោធ​ឲ្យ​ប្រើប្រាស់​ឡើង​វិញ នៅ​ថ្ងៃ​ទី ៣ មីនា ២០១៩។

ចុចអាន៖ ក្រោយ​ជួសជុល​ស្ពាន​ជ្រោយ​ចង្វារ​ទី០១ ​ស្អាត និង គុណភាព​ជាងមុន តែដឹងថា ប៉ុន្មាន​ឆ្នាំ​ត្រូវជួសជុល​ឡើងវិញ?

ស្ពាន​ជ្រោយចង្វារ​មាន​ប្រវែង ៩៧១ម៉ែត្រ ទទឹង​១៣ម៉ែត្រ ត្រូវ​បាន​សាងសង់ និង​សម្ពោធ​ឲ្យ​ប្រើប្រាស់​អំឡុង​ឆ្នាំ ១៩៦៣ ក្។ ស្ពាន​នេះ​ត្រូវ​បាន​ខូចខាត​ដោយសារ​សង្គ្រាម​ស៊ីវិល​នៅ​កម្ពុជា ក៏​ត្រូវ​បាន​ស្ថិត​នៅ​ក្នុង​គម្រោង​ស្តា​ឡើង​វិញ​ស្ពាន​មិត្តភាព​កម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) ជា​ជំនួយ​ ឥត​សំណង​របស់​រដ្ឋាភិបាល​ជប៉ុន ដោយ​បាន​ចុះ​ហត្ថលេខា នៅថ្ងៃទី៣១ ខែ​មីនា ឆ្នាំ២០១៦។ គម្រោង​នេះ​បាន​ចាប់​ផ្ដើម​​ជួសជុល​សាងសង់​នៅថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ២០១៧ ដោយ​មាន​ក្រុមហ៊ុន Obayashi ជា​ក្រុម ហ៊ុន​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​ជួសជុល​សាងសង់ និង ក្រុមហ៊ុន Central Consultant Inc ជា​ក្រុមហ៊ុន​ទី​ប្រឹក្សា​បច្ចេកទេស។

មែនទែន​ទៅ​គម្រោង​នៃ​ការ​ជួសជុល​នេះ​ត្រូវ​រួចរាល់​នៅ​អំឡុង​ខែ​មិថុនា ប៉ុន្ដែ​គម្រោង​បាន​រួចរាល់​មុន​២ខែ ការ​ព្រោះ​តែ​ក្រុម​ការងារ​ព្យាយាម​ទាំង​យប់​ទាំង​ថ្ងៃ​ ដើម្បី​ពន្លឿន​ការងារ​ជួសជុល​រហូត​សម្រេច​បាន​មុន​ផែន​ការ​ ២ខែ ជាផ្នែក​មួយ​សម្រួល​ដល់​ការ​កក​ស្ទះ​ចរាចរណ៍ នា​អំឡុង​បុណ្យ​ឆេង​ម៉េង​ផង និង​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ផង។

ដូច្នេះ​ស្ពាន​នេះ​ គ្រោង​ដាក់​ឲ្យ​ប្រើប្រាស់​ឡើង​វិញ​នៅ​ថ្ងៃ​ទី ៣មីនា ខាង​មុខ​នេះ ក្រោម​អធិបតី​ភាព​សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី​ នៃព្រះរាជាណាចក្រ​កម្ពុជា ចង់​ដឹង​ទិដ្ឋភាព​នៃ​ស្ពាន​នេះ​ស្អាត​ប៉ុណ្ណា សូម​ទស្សនា​រូបភាព​ខាង​ក្រោម​៖

រូបភាពហ្វេសបុក

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់