• 2019-04-01 08:13:29
  • ព័ត៌មាន

សង្ក្រាន្ត​កំពង់​ឆ្នាំង ត្រៀម​ប្រគំតន្ត្រី​ធំ និង​មាន​សិល្បករ សិល្ប​ការិនី​ចូលរួម​ច្រើន

  • 2019-04-01 08:13:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំ​នេះ​ខេត្ត​កំពង់​ឆ្នាំង​ក៏​នឹង​រៀប​ចំ​សង្ក្រាន្ត​ធំ​ដែរ ដោយ​ត្រៀម​រៀប​ចំ​ការ​ប្រគំ​តន្រ្តី​ធំ និង​មាន​កម្មវិធី​កម្សាន្ត​ជា​ច្រើន​ដើម្បី​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ នាថ្ងៃ​ទី ១៤-១៥-១៦ ខែ​មេសា​ខាង​មុខ​នេះ។

លោក ប្រាក់​ វុទ្ធី ប្រធាន​ក្រុម​តន្ត្រី​សិរី​មង្គល បាន​ដាក់​សំណើ​មួយ​ទៅ​កាន់​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ ដោយ​បាន​ស្នើ​សុំ​រៀប​ចំ​ការ​ប្រគំតន្ត្រី​ដ៏​ធំ​មួយ​នៅ​មុខ​សាលា​ខេត្ត​កំពង់​ឆ្នាំង។ ទន្ទឹម​នឹង​មាន​ការ​ប្រគំតន្ត្រី​ក៏​មាន​ការ​តាំង​ពិព័រណ៍​ផលិតផល​ផង​ដែរ ដើម្បី​អបអរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ។

សូមអាន​លិខិត​ទាំង​ស្រុង​ខាងក្រោម​នេះ៖

ឆ្នាំ​នេះ​ជា​ឆ្នាំ​ទី៤ ដែល​ខេត្ត​កំពង់​ឆ្នាំង​ត្រៀម​រៀប​ចំ​សង្ក្រាន្ត​ក្នុង​ខេត្ត។ មិន​ខុស​ពី​បណ្ដា​ឆ្នាំ​មុន​ៗ ក្រៅ​ពី​មាន​ការ​ប្រគំតន្ត្រី​ មាន​ការ​តាំង​ពិព័រណ៍​ផលិតផល រួម​នឹង​ការ​លេងល្បែង​ប្រជាប្រិយ​ខ្មែរ​ផង​ដែរ ប៉ុន្តែ​អ្វី​ដែល​កាន់​តែ​ពិសេស គឺ​កម្មវិធី​ត្រៀម​សិល្បករ សិល្ប​ការិនី​ល្បី​ៗ​ ត្រៀម​មក​ចូល​រួម​ច្រៀង និង​សម្ដែង​ ក្នុង​សង្ក្រាន្ត​នា​ពេល​ខាង​មុខ។

សិល្បករ សិល្បការិនីល្បីៗ ត្រៀម​ទៅ​ចូលរួម​សង្ក្រាន្ត​ខេត្ត​កំពង់​ឆ្នាំង

លោកប្រាក់ វុទ្ធី បន្ថែម​ថា ក្រៅ​ពី​កម្មវិធី​ខាង​លើ គឺ​នៅ​មាន​កម្មវិធី​ជាច្រើន​ទៀត ដូចជា៖

  • ១. ក្លោងទ្វាជ្រូក
  • ២. ក្លោងទ្វាសង្រ្កាន្តឆ្នាំថ្មី
  • ៣. ក្រមាវេហា
  • ៤. ឆ្នាំងដីចំបើង
  • ៥. ផ្ទះស្បូវ
  • ៦. ភូមិទេសភាពស្រុកស្រែ
  • ៧. ភូមិលង្វេក
  • ៨. ភូមិអូនអ៊ូក បងអ៊ូក
  • ៩. ភូមិក្អមឆ្នាំង
  • ១០. ភូមិ ថតរូប
  • ១១. ភូមិតម្បាញ
  • ១២. ភូមិចម្រៀង
  • ១៣. រិញក្បាញ់គុណ

សូម​ទស្សនា​រូបភាព និង​វីដេអូ​អនុស្សាវរីយ៍​សង្ក្រាន្ត​កំពង់​ឆ្នាំង​ កាល​ពី​ឆ្នាំ​មុន​ តើ​សប្បាយ​រីករាយ​ប៉ុណ្ណា ?

ទស្សនារូបភាព​សង្ក្រាន្ត​កំពង់​ឆ្នាំ​ង ២០១៨

តោះ​កុំភ្លេច​ចូលរួម​សង្ក្រាន្ត​កំពង់​ឆ្នាំង​ណា៎!

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

មតិយោបល់