• 2019-04-01 08:59:44
  • ព័ត៌មាន

គួរឲ្យសរសើរ! ទឹកចិត្តក្មេងប្រុសម្នាក់ តស៊ូអៀវ​មិត្តភក្ដិ​ពិការទៅរៀនរាល់ថ្ងៃអស់ពេល ៦ឆ្នាំ (មានវីដេអូ)

  • 2019-04-01 08:59:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្មេង​ប្រុស​ពិការ​ម្នាក់ ត្រូវ​​បាន​មិត្ត​ភក្ដិ​អៀវ​ទៅ​រៀន​ជា​រៀង​រាល់​ថ្ងៃ​អស់​រយៈ​ពេល ៦​ឆ្នាំ​ដោយ​មិន​ត្អូញត្អែរ​បើ​ទោះ​ជា​ថ្ងៃ​ខ្លះ​ក្ដៅ​ខ្លាំង ឬ​មាន​ភ្លៀង​ធ្លាក់​ក៏​ដោយ។

ក្មេង​ប្រុស​វ័យ ១២​ឆ្នាំ​ឈ្មោះ Xu Bingyang បាន​អៀវ​មិត្ត​ភក្ដិ​ដែល​ពិការ​របស់​ខ្លួន​​ឈ្មោះ Zhang Ze ទៅ​រៀន​ជា​រៀងរាល់​ថ្ងៃ​មិន​ដែល​ខាន ហើយ​ថែម​ទាំង​ជួយ​បញ្ចុក​អាហារ​ថ្ងៃ​ត្រង់ និង​អៀវ​ពី​ថ្នាក់​មួយ​ទៅ​ថ្នាក់​មួយ​ទៀត​សម្រាប់​មុខ​វិជ្ជា​ផ្សេង​គ្នា​ផង​ដែរ។​ ក្មេង​ប្រុស​ទាំង​ពីរ​នាក់ រស់​នៅ​ទីក្រុង Meishan នៃខេត្ត​ស៊ីឈាន់ ហើយ​មិត្តភាព​របស់ពួកគេត្រូវ​បាន​ចុះ​ផ្សាយ​ដោយ Chinese News Outles កាល​ពី​ដើម​ខែ​មុន។

ក្មេង​ប្រុស Xu ដែល​មាន​កម្ពស់​ខ្ពស់​ជាង និង​ខ្លាំង​ជាង​បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា "ខ្ញុំ​មាន​ទម្ងន់​ជាង ៤០​គីឡូ ហើយ​ពួកម៉ាក​របស់​ខ្ញុំ (Zhang Ze) មាន​ទម្ងន់​ត្រឹម ២៥​គីឡូ​ប៉ុណ្ណោះ​ដូច្នេះ​វា​មិន​ពិបាក​ក្នុង​ការ​អៀវ​គេ​នោះ​ទេ ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ធ្វើ​វា។” ចំណែក​ឯ​ក្មេង​ប្រុស​ពិបាក Zhang Ze វិញ​ឲ្យ​ដឹង​ដែរ​ថា "Xu Bingyang គឺ​ជា​មិត្ត​ភក្ដិ​ដ៏​ល្អ​របស់​ខ្ញុំ ពួក​យើង​រៀន​ជាមួយ​គ្នា, និយាយ​គ្នា និង​លេង​ជាមួយ​គ្នា​រាល់​ថ្ងៃ។ ខ្ញុំ​អរគុណ​គេ​ដែល​តែងតែ​មើលថែ​ខ្ញុំ​ជា​រៀង​រាល់​ថ្ងៃ។”

គួរ​ឲ្យដឹង​ថា ក្មេង​ប្រុស Zhang ត្រូវ​បាន​ធ្វើ​រោគ​វិនិច្ឆ័យ​ថា​មាន​ជំងឺ​ទាក់ទង​នឹង​បញ្ហា​សាច់​ដុំ​ដ៏​កម្រ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​គេ​មិន​អាច​ដើរ​បាន ប៉ុន្តែ​ជា​សំណាង​ល្អ​ដែល​មាន​មិត្ត​ភក្ដិ​ស្មោះស្ម័គ្រ​ដូចជា Xu ដែល​បាន​ជួយ​គេ​រហូត​មក៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្នd

មតិយោបល់