• 2019-04-02 02:19:43
  • ព័ត៌មាន

ញាក់សាច់! យន្ដហោះរុស្ស៊ី ហោះកាត់តំបន់ ៥១និងមូលដ្ឋានទ័ពអាមេរិក

  • 2019-04-02 02:19:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្ដហោះ​មួយ​គ្រឿង​របស់​រុស្ស៊ី​ប្រភេត Tu-154M បាន​ធ្វើ​ការ​ហោះ​ហើរ​ឆ្លង​កាត់​តំបន់ ៥១​របស់​អាមេរិក​ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង​នៃ​រដ្ឋ Nevada។

យោង​តាម​របាយការណ៍​របស់ The Drive ឲ្យ​ដឹង​ថា កាល​ពី​សប្ដាហ៍​មុន​យន្ដហោះ Tu-154M ត្រូវ​គេ​ថត​បាន​ថា​ហោះ​ពី​លើ​មូលដ្ឋាន​ទ័ព​របស់​អាមេរិក​ជា​ច្រើន​កន្លែង​នៅ​ភាគ​ខាង​លិច។ ការ​ហោះ​ហើរ​នេះ ត្រូវ​បាន​ចាត់​ទុកថា​ជា​អំពើ​ស្រប​ច្បាប់​ក្រោម​សន្ធិសញ្ញា​អាកាស​បើក​ចំហ​ដែល​អនុញ្ញាត​ឲ្យ​ប្រទេស​ដែល​ព្រមព្រៀង​អាច​សង្កេត​មើល​គ្នា​ទៅ​វិញ​ទៅ​មក​ដើម្បី​ប្រមូល​ព័ត៌មាន​ពី​កម្លាំង​យោធា និង​សកម្មភាព​ផ្សេង​ៗ។

ការ​ហោះ​ហើរ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី ២៨​ខែ​មីនា​កន្លង​ទៅ​ដែល​ចាប់​ផ្ដើម​ចេញ​ពី​មូលដ្ឋាន​ទ័ព​អាកាស Travis នៅ​ភាគ​ខាង​ជើង​រដ្ឋ​កាលីហ្វរញ៉ា។ បន្ទាប់​មក​យន្ដហោះ បាន​ឆ្ពោះ​ទៅ​កាន់​មូលដ្ឋានទ័ពអាកាស Edwards, Fort Irwin និង Creech Air Force។ ក្រៅ​ពី​នេះ យន្ដហោះ​រុស្ស៊ី​ក៏​បាន​ហោះ​ពី​លើ Yucca Flat ដែល​ជា​កន្លែង​ធ្វើ​តេស្ដ​សាកល្បង​នុយក្លេអ៊ែរ​របស់​អាមេរិក​ផង​ដែរ។

គួរ​ឲ្យ​ដឹង​ថា សន្ធិសញ្ញា​អាកាស​បើកចំហរ ត្រូវ​បាន​ចូល​ជា​ធរមាន​កាល​ពី​ថ្ងៃ​ទី ១​មករា​ឆ្នាំ ២០០២​ដែល​មាន​ភាគី​ព្រមព្រៀង​ចំនួន ៣៤។ យ៉ាង​ណា​មិញ សហរដ្ឋអាមេរិក​ធ្លាប់​បានចោទ​ប្រកាន់​រុស្ស៊ី​ដោយ​សារ​មិន​អនុញ្ញាត​ឲ្យ​ប្រទេស​ជា​សមាជិក​ទាំង​អស់​ហោះ​ពី​លើ​ប្រទេស​របស់​ខ្លួន៕

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់