• 2019-04-02 09:57:35
  • ចរាចរណ៍

អ្នក​ទីក្រុង​ត្រូវ​វាង​ផ្លូវ​ត្រង់​រង្វង់​មូល​ត្រើយ​ខាង​លិចដាច់ខាត​នៅព្រឹក​ស្អែក

  • 2019-04-02 09:57:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលា​រាជ​ធានី​​ភ្នំពេញ​ឲ្យ​ដឹងថា​នៅ​ថ្ងែស្អែក​នឹង​មានការ​ពង្វាង​​ផ្លូវ​ជា​បណ្ដោះ​អាសន្ន​ត្រង់ចំណុច​រង្វង់​មូល​ត្រើយ​ខាង​លិច​ស្ពាន​ជ្រោយ​ចង្វារ​ដើម្បី​រៀបចំពិធី​បើក​ឲ្យ​ដំណើរការ​ឡើង​វិញ​ជា​ផ្លូវ​ការ​ស្ពាន​ជ្រោយ​ចង្វារទី១។

ក្នុងសេចក្ដីជូន​ដំណឹង​មួយ​ចុះ​ថ្ងៃទី​២ ខែមេសា ឆ្នាំ​២០១៩ រ​ដ្ឋបាល​រាជធានីភ្នំពេញ​ថា​នឹង​មានធ្វើ​ការ​ពង្វាង​ផ្លូវជា​​បណ្ដោះអាសន្ន​ដោយ​មិន​អនុញ្ញាត​ឲ្យ​យានជំនិះ​គ្រប់ប្រ​ភេទ​ធ្វើ​ដំណើរ​ឆ្ល​ងកាត់​កន្លែង​រៀបចំពិធី​នោះទេ។

បើ​តាម​សាលារាជធានី ពិធីបើក​ឲ្យ​ដំណើរ​ការ​ឡើងវិញ​ជាផ្លូវ​ការ​ស្ពានជ្រោយ​ចង្វារ​មិត្តភាព​កម្ពុជា-ជប៉ុន ឬជ្រោយចង្វារទី១​នេះ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី​៣​ ខែមេសា ឆ្នាំ​២០១៩ នៅ​រង្វង់​មូល​ត្រើយ​ខាង​លិច​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូន​ពេញ។

ប្រ​ភព​ខាង​លើ​បន្តថា​ការ​ពង្វាង​ផ្លូវ​នេះ​ត្រូវ​ធ្វើឡើង​ចាប់ពី​ម៉ោង​៦ព្រឹក ដល់​ចប់​កម្មវិធី៕

អត្ថបទ៖ ទូច សុខា

មតិយោបល់
អត្ថបទពេញនិយម