• 2019-04-03 03:09:26
  • សេដ្ឋកិច្ច

ទីក្រុងឡុងដ៏ គ្រោងសង់អគាររាងផ្កាទូលីបកំពស់ជាង ៣០០ម៉ែត្រ មិនធ្លាប់មានពីមុនមក

  • 2019-04-03 03:09:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ទីក្រុង​ឡុងដ៏ បាន​សម្រេច​យល់ព្រម​ចំពោះ​គម្រោង​សាងសង់​អគារ​ខ្ពស់​ថ្មី​មួយ​ដែល​មាន​រូបរាង​ស្រដៀង​ផ្កាទូលីប​កាល​ពី​ថ្ងៃ​ទី ២​ខែ​មេសា​នេះ។

ក្រុម​ស្ថាបត្យករ​អង់គ្លេស Foster រួម​ជា​មួយ​ដៃគូរ​របស់​ខ្លួន បាន​បញ្ចេញ​ការ​រចនា​អគារ​ផ្កា​ទូលីប​កម្ពស់ ៣០៥​ម៉ែត្រនេះ​ប្រមាណ​ជា ៤​ខែ​មុន​ពេល​ទទួល​បានការ​អនុញ្ញាត​ឲ្យ​សាង​សង់។ យោង​តាម​ប្រធាន​គណៈកម្មាធិការ​លោក Chris Hayward ឲ្យ​ដឹង​ថា អគារ​ទូលីប​នេះ​គឺ​ជា​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដ៏​វិសេសវិសាល​មួយ​ដែល​នឹង​នាំ​មក​នូវ​អ្នក​ទស្សនា​ប្រមាណ ១,២​លាន​នាក់​ជា​រៀង​រាល់​ឆ្នាំ។

អគារ​នេះ មាន​សក្ដានុពល​សំខាន់​បំផុត​ដែល​នឹង​ត្រូវ​ចាប់​ផ្ដើម​សាង​សង់​ក្នុង​ឆ្នាំ ២០២០ ហើយ​គ្រោង​បញ្ចប់​នៅ​ឆ្នាំ ២០២៥។ ក្រោយ​សាងសង់​រួច វា​នឹង​ក្លាយ​ជា​អគារ​ខ្ពស់​ជាង​គេ​បំផុត​ទី ២​ក្នុង​ទីក្រុង​កណ្ដាល​របស់​អង់គ្លេស៕

ប្រភព៖ CNN ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់