• 2019-04-03 03:50:37
  • ព័ត៌មាន

លិចលង់គ្មានសល់! ប៉ាតាយ៉ារងគ្រោះទឹកជំនន់ ក្រោយភ្លៀងធ្លាក់២ម៉ោងជាប់គ្នា (មានវីដេអូ)

  • 2019-04-03 03:50:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 12

ចន្លោះមិនឃើញ

ប្រជាជន​ក្នុង​ទីក្រុង​ប៉ាតាយ៉ា កំពុង​រង​គ្រោះ​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង​ក្រោយ​ពេល​ដែល​ព្យុះ​មួយ​បាន​បោកបក់​មក​លើ​ទីក្រុង​កាល​ពី​រសៀល​ថ្ងៃ​អង្គារ​ទី ២​ខែ​មេសា​នេះ។

យោង​តាម​សារព័ត៌មាន​ក្នុង​តំបន់​ឲ្យ​ដឹង​ថា ភ្លៀង​ចាប់​ផ្ដើម​ធ្លាក់​នៅ​វេលា​ម៉ោង​ប្រមាន ១១​ព្រឹក​និង​បន្ដ​រហូត​អស់​រយៈ​ពេល ២​ម៉ោង​ឥត​ឈប់ឈរ​ដែល​បណ្ដាល​ឲ្យ​ផ្លូវ​ជា​ច្រើន​រង​ជំនន់​ទឹក​ភ្លៀង​កម្ពស់​ចន្លោះ​ពី ៣០​សង់ទីម៉ែត្រ​ទៅ​មួយ​ម៉ែត្រ។ ចំណែក​ឯ​ផ្លូវ Sukhumvit ដែល​ជា​ផ្លូវ​ដ៏​សំខាន់​ក្នុង​ទីក្រុង​ត្រូវ​បាន​ទឹក​លិច​ខ្លាំង​ដែល​រថយន្ដ​មិន​អាច​ឆ្លង​កាត់​បាន​ដែល​ទឹក​មាន​កម្ពស់​រហូត​ដល់ ១,៥​ម៉ែត្រ។

យ៉ាង​ណា​មិញ ក្រោយ​ភ្លៀង​រាំង អាជ្ញាធរ​ក្នុង​តំបន់​បាន​ចុះ​ទៅ​តាម​ទីតាំង​ដើម្បី​បិទ​ផ្លូវ និង​បញ្ចៀស​ចរាចរ​ដើម្បី​សម្រួល​ដល់​អ្នក​ធ្វើ​ដំណើរ ខណៈ​ដែល​ការ​ព្យាករណ៍​អាកាសធាតុ​ព្រមាន​ថា​អាច​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ទៀត​ក្នុង​ថ្ងៃ​នេះ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ Coconut ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់