• 2019-04-04 02:24:27
  • ចរាចរណ៍

កម្មការិនីម្នាក់​ដាច់​ដៃ​ម្ខាងភ្លាមៗ​ក្នុងហេតុការណ៍គ្រោះ​ថ្នាក់​ចរាចរណ៍​នៅកំពង់​ស្ពឺព្រឹក​មិញ​

  • 2019-04-04 02:24:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មន្ត្រី​នគរបាល​ឲ្យ​ដឹង​ថា​កម្មការិនី​ម្នាក់​បាន​រងគ្រោះ​ដាច់​ដៃ​ម្ខាង​ភ្លាម​ៗក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​នៅព្រឹម​មិញនេះ។

(រូបភាព៖​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​)​

នៅ​លើ​ទំព័រ​ហ្វស​ប៊ុក​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ​សរសេរថា​​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​រវាង​រថយន្ត​ដឹក​កម្មករ និង​រថយន្ត​មួយ​ផ្សេងទៀត ដែលបណ្ដាល​ឲ្យ​កម្មការិនី​ម្នាក់​ដាច់ដៃភ្លាម។

ហេតុការណ៍នេះ​កើតឡើង​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤៤ ក្នុង​ភូមិ​ខ្នុរអំពិល ឃុំ​វាលពន់ ស្រុកឧត្តុង្គ ខេត្ត​កំពង់​ស្ពឺ នៅ​ចន្លោះគីឡូម៉ែត្រ​លេខ​១៣៣ និង​១៣៤៕

អត្ថបទ៖ ទូច សុខា

មតិយោបល់