• 2019-04-04 03:41:04
  • ចរាចរណ៍

មន្ត្រីជំនាញ​ពន្យល់ពី​អត្ថន័យ​គំនូស​សញ្ញា​លើ​ស្ពានជ្រោយ​ចង្វារទី១ ក្រោយឃើញមាន​អ្នក​បើក​បរខ្លះអនុវត្តមិន​ទាន់បាន​ត្រឹម​ត្រូវ​

  • 2019-04-04 03:41:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បាន​ដាក់​សម្ពោធឲ្យ​ដំណើរការជាផ្លូវការ​ឡើង​វិញ​កាលពី​​ម្សិល​មិញ អ្នក​បើក​បរ​មួយចំនួន​ទំនង​ជាមិន​ទាន់​យល់ ឬមិន​ទាន់​ច្បាស់ពី​គំនូស​សញ្ញា​ដែល​មាន​នៅ​លើ​ស្ពាន​ជ្រោង​ចង្វារទី១ ដែលជា​ហេតុនាំឲ្យ​មាន​អ្នកខ្លះដួលម៉ូតូ និង​ខ្លះទៀតជិះមិនស្របតាមគំនូស​សញ្ញា។

មន្ទីរ​សាធារណការ និង​ដឹង​ជញ្ជូន​រាធជានី​ភ្នំពេញ​នាព្រឹកនេះ​បាន​ណែនាំ​ និងពន្យល់ពីគំនូស​សញ្ញានេះថា​គំនូសសញ្ញាជាប់ទោលពណ៌ស សម្រាប់បែងចែកគន្លងផ្លូវចរាចរ។ អ្នកបើកបរ មិនត្រូវឆ្លងកាត់គន្លងនេះ ដើម្បីប្តូរ​គន្លងផ្លូវឡើយ។

ស្លាកសញ្ញាចរាចរណ៍​ បង្ហាញពីការបែងចែកគន្លងដាច់ពីគ្នារវាងរថយន្ត ទោចក្រយានយន្ត និងថ្មើរជើង ហាមធ្វើការប្តូរគន្លងចរាចរ និងបើកបរក្នុងល្បឿនមិនលើសពី ៣០គ.មក្នុង១ម៉ោង និង​ត្រូវមានស្មារតីប្រុងប្រយ័ត្នក្នុងការបើកបរ ហាមវ៉ាជែងលើស្ពាន។

ចំណែក​ស្ថានទូជប៉ុន​វិញ​នៅព្រឹក​នេះ​តាមរយៈ​​ហ្វេសប៊ុក​របស់​ខ្លួន​ក៏បាន​ជូនពរ​ប្រ​ជា​ពល​រដ្ឋ​ខ្មែរ​ឲ្យ​ធ្វើ​ដំណើរ​ប្រ​កប​ដោយ​សុវត្ថិភាព​លើ​ស្ពាន​មិត្ត​ភាពកម្ពុជា-ជប៉ុន ឬ​ជ្រោយ​ចង្វារទី១នេះ៕

អត្ថបទ៖ ទូច សុខា

មតិយោបល់