• 2019-04-04 07:56:25
  • ព័ត៌មាន

រន្ធត់ចិត្ត! ប៉ូលិសម្នាក់ខំឈរសម្រួលចរាចរ បែរត្រូវរថយន្ដមួយគ្រឿងបុកស្ដែងៗ (មានវីដេអូ)

  • 2019-04-04 07:56:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប៉ូលិស​ម្នាក់​ត្រូវ​បាន​រថតយន្ដ​មួយ​គ្រឿង​បើក​បុក​ស្ដែង​ៗ ខណៈ​ពេល​ដែល​លោក​កំពុង​ឈរ​សម្រួល​ចរាចរ​នៅ​ក្នុង​ទីក្រុង​កូឡាឡាំពួ​ប្រទេស​ម៉ាឡេស៊ី។

យោង​តាម Asiaone ឲ្យ​ដឹង​ថា​ហេតុការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ៨:១១​នាទី​ព្រឹក​ថ្ងៃ​អង្គារ​នៅ​ត្រង់​ចំណុច​ប្រសព្វ​នៃ​ផ្លូវ Jalan Raja Laut ដែល​ជា​តំបន់​មាន​ចរាចរ​មមាញឹក។ មុន​ពេល​កើតហេតុ​គេ​ឃើញ​ប៉ូលិស​រង​គ្រោះ កំពុង​ឈរ​សម្រួល​ចរាចរ​នៅ​លើ​ដង​ផ្លូវ​ក្បែរ​តំបន់​ទេសចរ Dataran Merdeka ក៏​ស្រាប់​តែ​មាន​រថយន្ដ​ទំនើប​មួយ​បុក​រូប​លោក​បណ្ដាល​ឲ្យ​ប៉ើង​ពីរ​បី​ម៉ែត្រ​តែ​ម្ដង។

យ៉ាង​ណា​មិញ ប្រធាន​ផ្នែក​ស៊ើប​អង្កេត​ចរាចរ​ទីក្រុង​លោក Zulkerfly Yahya ថ្លែង​ថា​ជា​សំណាង​ល្អ​ប៉ូលិស​រូប​នោះ រង​របួស​ស្រាល​ប៉ុណ្ណោះ​ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ Kuala Lumpu សម្រាប់​ការ​ព្យាបាល។ ចំណែក​ឯ​ជន​ល្មើស​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​និស្សិត​មាន​វ័យ ២៥ កំពុង​សិក្សា​នៅ​សកលវិទ្យាល័យ​ឯកជន​មួយ ហើយ​ក្រោយ​កើត​ហេតុ​រូប​គេ​ត្រូវ​បញ្ជូន​ទៅ​កាន់​ប៉ុស្តិ៍​ប៉ូលិស​ក្បែរ​នោះ​ដើម្បី​ស៊ើប​អង្កេត​បន្ដ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភព៖ Asiaone ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់