- 2019-04-04 09:47:05
- ព័ត៌មាន
ឱកាសល្អសម្រាប់អ្នកចូលចិត្តថតវីដេអូ! ក្រសួងទេសចរណ៍បង្កើតកម្មវិធីប្រឡងប្រណាំងវីដេអូ “កំណប់សហគមន៍ ជំរំទេសចរណ៍”
- 2019-04-04 09:47:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឱកាសល្អសម្រាប់អ្នកចូលចិត្តថតវីដេអូ! ក្រសួងទេសចរណ៍បង្កើតកម្មវិធីប្រឡងប្រណាំងវីដេអូ “កំណប់សហគមន៍ ជំរំទេសចរណ៍”
ចន្លោះមិនឃើញ
ក្រសួងទេសចរណ៍ដាក់ចេញនូវកម្មវិធីប្រលងប្រណាំងវីដេអូអំពីសហគមន៍ទេសចរណ៍ ក្រោមប្រធានបទ “កំណប់សហគមន៍ ជំរំទេសចរណ៍” រដូវកាលទី២ ឆ្នាំ២០១៩។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍ ចុះកាលបរិច្ឆេទថ្ងៃទី ២៧ ខែមីនា ឆ្នាំ ២០១៩ កន្លងទៅនេះ។
សេចក្ដីជូនដំណឹងដដែល បានបន្តទៀតថា ក្រសួងទេសចរណ៍ សូមជម្រាបជូនសិស្ស-និស្សិត យុវជន និងសាធារណជនទាំងអស់ ដែលមានចំណាប់អារម្មណ៍ ក្នុងការថតវីដេអូជ្រាបថា ដើម្បីចូលរួមក្នុងចលនាប្រឡងប្រណាំង "សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ លើកទី២ ឆ្នាំ២០១៩" ក្រសួងទេសចរណ៍សូមដាក់ចេញនូវចលនាប្រឡងប្រណាំងវីដេអូ (Video Contest) អំពីសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ក្រោមប្រធានបទ "កំណប់សហគមន៍ ជំរំទេសចរណ៍" រដូវកាលទី២ ឆ្នាំ២០១៩។
កម្មវិធីនេះមានគោលបំណងជំរុញការចូលរួមរបស់សាធារណជន ជាពិសេសយុវជន ក្នុងការផ្សព្វផ្សាយពីសក្ដានុពលសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍នៅកម្ពុជា បណ្ដុះគំនិតស្រលាញ់ជាតិមាតុភូមិ និងឆ្លុះបញ្ចាំងពីប្រសិទ្ធភាពយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយភាពក្រីក្រនៅតាមសហគមន៍ តាមរយៈការបញ្ចូលសកម្មភាពទេសចរណ៍។ បេក្ខជនទាំងអស់អាចដាក់ពាក្យចូលរួមការប្រឡងប្រណាំងវីដេអូ និងត្រូវគោរពតាមនីតិវិធី ដូចខាងក្រោម៖
ដំណាក់កាលទី១៖ ខែមេសា ឆ្នាំ ២០១៩
លក្ខខណ្ឌជ្រើសរើស៖
បេក្ខភាពអាចចុះឈ្មោះចូលរួមប្រឡងលក្ខណៈជាក្រុម (យ៉ាងច្រើន ០៥នាក់)
បេក្ខជនត្រូវផ្ញើប្រវត្តិរូប និងបទពិសោធន៍អំពីការផលិតវីដេអូនាពេលកន្លងមក
ការជ្រើសរើសមានពីរដំណាក់កាល៖
ការជ្រើសរើសជំហានបឋម (Shortlist) ២១ ក្រុម ដើម្បីធ្វើការសម្ភាសន៍
ក្រុមចំនួន៩ និងត្រូវបានជ្រើសរើសដើម្បីធ្វើការប្រកួត និងក្រុមបម្រុងចំនួន ៣ក្រុម
ដំណាក់កាលទី២ ខែឧសភា ឆ្នាំ ២០១៩
ការរៀបចំសិក្ខាសាលាតម្រង់ទិសមុនចុះថតវីដែអូជូនបេក្ខជនទាំងអស់ ដែលបានចុះឈ្មោះ ដោយក្រសួងទេសចរណ៍ និងក្រុមការងារដើរព្រៃ
បេក្ខជនទាំងអស់មានពេល ១សប្ដាហ៍ ក្នុងការរៀបចំផែនការចុះថត (Shooting Plan)
បេក្ខជនត្រូវយកផែនការថតដែលបានរៀបចំមកបង្ហាញគណៈកម្មការវាយតម្លៃ
ការប្រកាសលទ្ធផលក្រុមទាំង៩ ដែលត្រូវបានជ្រើសរើសចុះទៅថតនៅតាមគោលដៅដែលបានកំណត់
ដំណាក់កាលទី៣ ខែមិថុនា ឆ្នាំ២០១៩
បេក្ខជនទាំង៩ក្រុម និងត្រូវចុះទៅថតវីដេអូនៅតាមគោលដៅដែលគណៈកម្មការបានកំណត់
បន្ទាប់ពីការចុះថត បេក្ខជនមានរយៈពេលមួយសប្ដាហ៍សម្រាប់ការផលិតវីដេអូ
បេក្ខជនត្រូវធ្វើវីដេអូទំហំ FULL HD 1080p មកគណៈកម្មការរៀបចំកម្មវិធី
ដំណាក់កាលទី៤ ខែមិថុនា ឆ្នាំ២០១៩
ដំណាក់កាលទី ៥ ខែកក្កដា ឆ្នាំ ២០១៩
ក្រសួងទេសចរណ៍ នឹងរៀបចំពិធីប្រគល់រង្វាន់ជយលាភីចលនា ប្រឡងប្រណាំងវីដេអូរដូវកាលទី២។
រង្វាន់សម្រាប់ជ័យលាភី ដែលនឹងត្រូវទទួលបានគឺ៖**
-លេខ១៖ ១ ០០០ ដុល្លារ
-លេខ២៖ ៦០០ ដុល្លារ
-លេខ៣៖ ៤០០ ដុល្លារ
ចំពោះព័ត៌មានលម្អិតទាក់ទងនឹងចលនាប្រឡងប្រណាំងវីដេអូស្ដីពី "សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍" រដូវកាលទី២នេះ សូមទំនាក់ទំនងលេខទូរសព្ទ៖ 012 887 196/ 010 653 789 ឬតាមរយៈ Facebook Page: សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍កម្ពុជា។