• 2019-04-06 02:00:00
  • សុខភាព

មានធ្លាប់ឆ្ងល់ទេថា ហេតុអ្វី ស្រ្តីមានផ្ទៃពោះពេទ្យហាមមិនឱ្យប្រើទឹកអប់?

  • 2019-04-06 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនថាដេក ដើរ ឈរ ឬអង្គុយ គ្រប់សកម្មភាពទាំងអស់ត្រូវតែមានការប្រុងប្រយ័ត្នជានិច្ច ចំពោះស្រ្តីមានផ្ទៃពោះ ក្នុងនោះមានមតិមួយចំនួន បានលើកឡើងថា៖ "ហាមមិនឱ្យស្ត្រីមានផ្ទៃពោះ និងទារកប្រើទឹកអប់?” តើការលើកឡើងនេះត្រឹមត្រូវ ឬយ៉ាងណា?

តាមការលើកឡើងរបស់ វេជ្ជបណ្ឌិត Heather Patisaul ជីវវិទូនៅសាកលវិទ្យាល័យ North Carolina State បានបញ្ជាក់ឱ្យដឹងថា៖ "វាមានភស្តុតាងដែលបញ្ជាក់ថា សារធាតុ Phthalates ដែលមានក្នុងក្លិនសិប្បនិម្មិតរបស់ទឹកអប់អាចបំផ្លាញការវិវឌ្ឍ ជាពិសេស ការវិវឌ្ឍរបស់ក្មេងប្រុសទើបនឹងកើត"។ ក្រៅពីនោះវាបង្កជាផលប៉ះពាល់ផ្សេងទៀតដូចជា៖

  • ជំងឺសរសៃប្រសាទ និងប៉ះទង្គិចខួរក្បាល
  • ជំងឺមហារីក
  • ជំងឺមហារីកសុដន់
  • កន្ទួល និងប្រតិកម្មស្បែក
  • ប៉ះពាល់ដល់ប្រព័ន្ធបន្តពូជ

យ៉ាងណាមិញក្លិនសិប្បនិម្មិត ជាក្លិនដែលបង្កើតឡើងនៅក្នុងមន្ទីរពិសោធន៍ និងជាធម្មតាផលិតចេញពីសារធាតុគីមី ដូចជាប្រេងសាំងជាដើម។ ហើយតើវាអាចប៉ះពាល់បានយ៉ាងដូចម្តេច?

អ្នកបានដឹងហើយថា សារធាតុគីមី និងក្លិនសិប្បនិម្មិតនៅក្នុងផលិតផលដូចជា ឡេ ទឹកលាងសម្អាត សាប៊ូដុសខ្លួន សាប៊ូកក់សក់ ក្រែមបន្ទន់សក់ សាប៊ូ ទៀន ជាដើម វាអាចជ្រាបចូលទៅក្នុងស្បែកអ្នកបាន ដោយគ្រាន់តែស្រូបក្លិន និងការលាបប៉ុណ្ណោះ។

ប៉ុន្តែមានជម្រើសល្អមួយ ដែលអ្នកអាចជៀសផុតពីក្លិនសិប្បនិម្មិតនោះបាន? គឺជៀសវាងដាច់ខាតប្រើផលិតផលដែលលើផ្លាកសញ្ញា មានបញ្ជាក់ថា មានសារធាតុក្លិនសិប្បនិម្មិត “Fragrances”។ និងជម្រើសផ្សេងទៀតប្រើសារធាតុផ្សំធម្មជាតិ និងប្រើផលិតផលធម្មជាតិ។ តួយ៉ាងសម្រាប់ផលិតផល Think Nature ជាមួយនឹងប្រព័ន្ធគ្មានសារធាតុគីមីគ្រោះថ្នាក់ទាំង ១២ ផលិតផល Think Nature មិនបានរួមបញ្ចូលនូវសារធាតុផ្សំគ្រោះថ្នាក់ និងសារធាតុដែលអាចមានផលប៉ះពាល់នោះទេ។

សម្រាប់ព័ត៌មានបន្ថែមអាចទាក់ទងអាចឆែកក្នុងបណ្តាញសង្គម ឬអាចរកទិញអាចរកបាននៅ៖

  • ហ្វេសប៊ុក៖ Thinknature KH
  • ហ្គាឌៀន (Guardian) គ្រប់សាខា
  • AEON1- Wagon Think Naturer ជាន់ទី ២ (ទល់មុខ Pepper Lunch)
  • AEON Sen Sok – Wagon Think Nature ជាន់ទី១ (ពីមុខ Information counter)

អត្ថបទ៖ ថា ម៉ាលីដា

មតិយោបល់