• 2019-04-06 06:58:10
  • សេដ្ឋកិច្ច

ភ្លាមៗ​ស្រាប់​តែ​បាន​ថ្ងៃ​ឈប់​សម្រាក​១០​ថ្ងៃ​បន្ថែម ជនជាតិ​ជប៉ុន​មិន​សប្បាយ​ចិត្ត

  • 2019-04-06 06:58:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជប៉ុន​បាន​ផ្តល់​ថ្ងៃ​ឈប់​សម្រាក​ចំនួន​១០​ថ្ងៃ​ដើម្បី​អបអរសាទរ​ការ​ឡើង​កាន់​តំណែង​របស់​ព្រះចៅ​អធិរាជ​ថ្មី ណារុហ៊ីតុ។ ថ្ងៃ​ឈប់សម្រាក​នេះ​នឹង​បន្ថែម​ទៅ​លើ​ថ្ងៃ​បុណ្យជាតិ​ជា​ទៀងទាត់​ដែល​គេ​ស្គាល់​ថា​ "សប្តាហ៍​មាស" ដែល​នឹង​ចាប់​ផ្តើម​ពី​ថ្ងៃ​ទី ២៧ ខែ​មេសា​រហូត​ដល់​ថ្ងៃ​ទី ៦ ខែ​ឧសភា។

​ថ្វី​បើ​មនុស្ស​ជា​ច្រើន​បាន​កក់​សំបុត្រ​យន្តហោះ​ដើរ​កម្សាន្ត​នៅ​ក្រៅ​ប្រទេស ក៏​ប៉ុន្តែ​ការ​បន្ថែម​ថ្ងៃ​ឈប់​សម្រាក​នេះ​បាន​ធ្វើ​ឲ្យ​បុគ្គលិក​និយោជិត​ជា​ច្រើន​នាក់​មិន​សប្បាយ​ចិត្ត​នោះ​ទេ។ ការ​ស្ទង់​មតិ​មួយ​ធ្វើ​ឡើង​ដោយ​កាសែត Asahi Shimbun បាន​រក​ឃើញ​ថា ៤៥% នៃ​ប្រជាជន​ជប៉ុន​មិន​សប្បាយ​ចិត្ត​នឹង​ការ​ដែល​មាន​ថ្ងៃ​ឈប់​សម្រាក​យូរ​នោះ​ទេ។

"និយាយ​ដោយ​ស្មោះ​ទៅ ខ្ញុំ​មិន​ដឹង​ថា​ត្រូវ​ចំណាយ​ពេល​យ៉ាង​ដូចម្ដេច​នៅ​ពេល​ដែល​យើង​ឈប់​សម្រាក ១០ ថ្ងៃ​នោះ​ទេ"។ លោក Seishu Sato អាយុ ៣១ ឆ្នាំ​ជា​បុគ្គលិក​ផ្នែក​ហិរញ្ញវត្ថុ​បាន​ប្រាប់ AFP។

មិន​ចម្លែក​ទេ​ដែល​ជប៉ុន​មិន​សប្បាយ​ចិត្ត​នឹង​ថ្ងៃ​ឈប់​សម្រាក​ច្រើន ព្រោះ​ជា​ប្រទេស​ឧស្សាហកម្ម ប្រជាជន​ឧស្សាហ៍​ព្យាយាម។ យោង​តាម CNBC ១ភាគ៤ នៃ​និយោជិត​ជប៉ុន​ធ្វើ​ការ​​ថែម​ម៉ោង​លើស​ពី ៨០​ម៉ោង ក្នុង​១​ខែ។

លិខិតឆ្លងដែន​ជប៉ុន​បំផុត​ឈរ​នៅ​លេខ​រៀង​ទី​១​លើ​លោក ដែល​អាច​ធ្វើ​ដំណើរ​ចេញ​ចូល​ប្រទេស​ប្រមាណ​១៩០​ដោយ​មិន​ចាំបាច់​មាន​ទិដ្ឋាការ មាន​ន័យ​ថា​បើ​ពួកគេ​ចង់​ទៅ​លេង​ជុំវិញ​ពិភពលោក គ្រាន់​​តែ​ទិញ​សំបុត្រ​យន្តហោះ​​ភ្លាម​ហើយ​អាច​​ហោះ​ទៅ​បាន​ភ្លែត៕

ប្រភព៖ Independent ប្រែ​សម្រួល៖ សុខ លាងហ៊ត

មតិយោបល់