• 2019-04-06 09:30:00
  • ព័ត៌មាន

ភេសជ្ជៈ​ខ្មែរ​ស្រុក​ស្រែ​ចម្ការ​ក្មេង​ទីក្រុង​មួយ​ចំនួន​ប្រហែល​មិន​ធ្លាប់​បាន​ភ្លក់​ទេ

  • 2019-04-06 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មក​រក​ទឹក​ត្នោត​ខ្មែរ​ញ៉ាំ​ឲ្យ​ហើយ ខណៈ​បុណ្យ​ភូមិ​នៅ​សល់​រយៈ​ពេល​តែ​ស្អែក​មួយ​ថ្ងៃ​ទៀត​ទេ​។ ចប់​បុណ្យ​ភូមិ ប្រហែល​ជា​លំបាក​រក​ទិញ​ញ៉ាំ​បន្តិច​ហើយ សម្រាប់​អ្នក​ភ្នំពេញ​។ ទឹក​ត្នោត​អ្នក​បាទី ខេត្ត​តាកែវ និង​ឧដុង្គ កំពង់ស្ពឺ រក្សា​រស់​ជាតិ​ដើម​។ នេះ​ជា​វាចា​អ្នក​លក់​ទឹក​ត្នោត​ផ្អែម កញ្ញា គង់ សុវណ្ណ​ស្រី​ឈូក​។ ស្រី​ឈូក​តែង​យក​ទឹក​ត្នោត​មក​លក់​ជូន​អ្នក​មក​លេង​បុណ្យ​ភូមិ​ជា​រៀង​រាល់​ឆ្នាំ​។មិន​តែ​ប៉ុណ្ណោះ​នាង​មាន​បំណង​ចង់​លក់​នៅ​លើ Online ផង ព្រោះ​នាង​ចូល​ចិត្ត និង​ចង់​ជួយ​បង្កើត​ទី​ផ្សារ​ជូន​ពលរដ្ឋ​អ្នក​ឡើង​ត្នោត ខណៈ​របរ​នេះ​កាន់​តែ​ហោច​ទៅៗ​។

កញ្ញា​ គង់ សុវណ្ណ​ស្រី​ឈូក​ អ្នក​លក់​ទឹក​ត្នោត​ផ្អែម

ត្បិតថា ទឹក​ត្នោត​ច្រក​ក្នុង​កំប៉ុង​ប្លាស្ទិក ក្លាសេ​ទឹកកក ទឹក​ត្នោត​មិន​សូវ​ឈ្ងុយ ផ្អែម​ត្រជាក់ ដូច​បំពង់​ឫស្សី​អប់ ប៉ុន្តែ​រស់​ជាតិ​អាច​ទទួល​យក​បាន និង​មាន​ការ​គាំទ្រ​ពី​យុវវ័យ​ជា​ច្រើន​។ បើ​តាម​ស្រីឈូក​អ្នក​លក់​ផ្ទាល់​ប្រាប់​ថា បុណ្យ​ភូមិ​ថ្ងៃ​ដំបូង​នាង​លក់​អស់​ដល់​ជាង ១០០ លីត្រ ក្នុង​ថ្ងៃ​ទី​២​នេះ នាង​ត្រៀម​ដល់​ទៅ​២០០​លីត្រ​ទៀត​។ នាង​ត្អូញ​ថា​លំបាក​រក​អ្នក​ផ្គត់ផ្គង់​ណាស់ ព្រោះ​អ្នក​ធ្វើ​ត្នោត​តិច ហើយ​ពឹង​លើ​របៀប​ធ្វើ​បែប​ធម្មជាតិ​សុទ្ធសាធ​។

ទឹក​ត្នោត​ផ្អែម​លក់​នៅ​បុណ្យ​ភូមិ

អត្ថបទ៖ ឈិន ធារ៉ាត់

មតិយោបល់