• 2019-04-08 02:11:26
  • ព័ត៌មាន

សាឡាងមួយគ្រឿង បើកបុកស្ពានកម្ពស់ជិត ២០០ម៉ែត្របាក់ធ្លាក់ចូលទន្លេនៅប្រេស៊ីល

  • 2019-04-08 02:11:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាឡាង​មួយ​គ្រឿង បាន​បើក​បុក​ពាក់​កណ្ដាល​ស្ពាន​មួយ​ខ្សែ​នៅ​ជិត​តំបន់​ព្រៃ​អាម៉ាហ្សូន​ក្នុង​ប្រទេស​ប្រេស៊ីល​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ បណ្ដាល​ឲ្យ​បំណែក​ស្ពាន និង​រថយន្ដ​ពីរ​គ្រឿង​ធ្លាក់​ចូល​ក្នុង​ទឹក​ទន្លេ។

យោង​តាម​អាជ្ញាធរ​ក្នុង​តំបន់​ឲ្យ​អ្នក​សារព័ត៌មាន​ដឹង​ថា សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន​ឃើញ​រថយន្ដ​ពីរ​គ្រឿង​ធ្លាក់​ក្នុង​ទឹក​ទន្លេ​ក្រោយ​ហេតុ​ការណ៍​កើត​ឡើង។ យ៉ាង​ណា​មិញ គេ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា​មាន​មនុស្ស​ប៉ុន្មាន​នាក់​ក្នុង​ឡាន​នៅ​ឡើយ​ទេ ខណៈ​ដែល​ក្រុម​អ្នក​ជួយ​សង្គ្រោះ បន្ដ​មុជ​ទឹក​រុក​រក​ក្នុង​ទន្លេ។ ចំណែក​សេចក្ដី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​ឲ្យ​ដឹង​ថា បុគ្គលិក​ចំនួន ៥​នាក់​នៅ​លើ​សាឡាង​បាន​រួច​ផុត​ជីវិត ប៉ុន្ដែ​មិនមាន​ព័ត៌មាន​ទាក់ទង​នឹង​ជន​រង​គ្រោះ​ផ្សេង​ទៀត​ក្រោយ​ស្ពាន​កម្ពស់​ជិត ២០០​ម៉ែត្រ​បាក់​នោះ​ទេ។

យ៉ាង​ណា​មិញ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​រាយការណ៍​ថា ការ​ត្រួត​ពិនិត្យ​ស្ពាន​កាល​ពី​ខែ​មករា​បាន​រក​ឃើញ​មាន​បញ្ហា​ប្រេះ​សសរ​ស្ពាន ប៉ុន្តែ​រដ្ឋាភិបាល​មិន​បាន​គិត​គូរ​ពី​បញ្ហា​នេះ និង​បិទ​ចរាចរ​បណ្ដោះ​អាសន្ន​ទេ៕

ប្រភព៖ Dailymail ប្រែសម្រួល ៖ រ័ត្ន

មតិយោបល់