• 2019-04-08 08:52:23
  • ជំនឿ

មនុស្ស​ប្រុស​កើត​ឆ្នាំ​កុរ​ គួរ​យក​ប្រពន្ធ​ឆ្នាំ​ណា​ល្អ​បំផុត​?

  • 2019-04-08 08:52:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្នាំកុរ​ជា​គូ​យ៉ាង​ល្អ​បំផុត​ជាមួយ​នឹង​ឆ្នាំ ​ថោះ និង​ឆ្នាំ​មមែ។ ឆ្នាំ​ដែល​ឆុង​គ្នា​ជាមួយ​នឹង​ឆ្នាំ​កុរ​នោះ​ គឺ​ឆ្នាំ​ម្សាញ់។ នេះ​បើ​យោង​តាម​សៀវភៅ​មហាសង្ក្រាន្ត ដែល​ចងក្រង​ដោយ​ឯក​ឧត្ដម អ៊ឹម​ បុរិន​ អគ្គ​លេខាធិការរង​​ គណៈ​ធម្មាធិការ​ជាតិ​រៀបចំ​បុណ្យ​ជាតិ អន្តរជាតិ​ ដោយ​ផ្អែក​​​តាម​ក្បួន​ឆ្នាំ​ចិន​។

សូមចុចអាន៖ ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ គឺជា​ឆ្នាំ​កុរ មក​មើល​ជោគជតា​រាសី​ឆ្នាំ​ខ្លួន​បន្តិច​មើល !

សូមចុចអាន៖ ហុងស៊ុយ​ឆ្នាំ​កុរ​ ២០១៩ មិត្ត​ដែល​ជួយ​ជ្រោមជ្រែង​បាន​គឺ ថោះ និង ច

សូមចុចអាន៖ ជិត​ចូល​ឆ្នាំ​ហើយ! គួរ​មក​ដឹង​រណ្ដាប់​ទេវតា​ឆ្នាំ​ថ្មី ឆ្នាំ​កុរ ព្រះ​នាង​ធុង្សៈទេវី

រូបតំណាង
  • ឆ្នាំកុរ​ជាមួយ​​ឆ្នាំ​ជូត​ : ឆ្នាំ​កុរ​ច្រើន​តែ​លុះ​ដោយ​អំណាច របស់​ឆ្នាំ​ជូត​ច្រើន​ធ្វើ​អ្វីៗ​តាម​ឆ្នាំ​ជូត​ ពួក​គេ​ចូលចិត្ត​ចាយ​លុយ​ដូច​គ្នា​ ច្រើន​តែ​ចំណាយ​ដើម្បី​រឿង​សប្បាយ។  
  • ឆ្នាំ​កុរ​​ជាមួយ​ឆ្នាំ​ឆ្លូវ : ឆ្នាំ​កុរ​​ជាមួយ​ឆ្នាំ​ឆ្លូវ​ ច្រើន​តែ​មាន​និស្ស័យ​ជាមួយ​គ្នា​ទៅ​លើ​រឿង​ផ្លូវ​ភេទ​​ច្រើនជាង​អ្វី​ផ្សេងៗ​ទៀត​។ ពួក​គេ​ត្រូវ​ចេះ​រក​វិធី​ដើម្បី​កែកុន​បញ្ហា​ដែល​មាន​​ជាមួយ​គ្នា​ឱ្យ​បាន​ល្អ នោះ​ទើប​ជីវិត​អាពាហ៍ពិពាហ៍​ពួក​គេ​អាច​តទៅ​មុខ​បាន។  
  • ឆ្នាំ​កុរ​​ជាមួយ​ឆ្នាំ​ខាល : ឆ្នាំ​ទាំងពីរ​មាន​ចិត្ត​ស្មោះត្រង់​ចំពោះ​គ្នា​ទៅវិញ​ទៅ​មក​ និង​ប្រកប​ដោយ​ភាព​រីករាយ​ជាមួយ​គ្នា។  
  • ឆ្នាំ​កុរ​​ជាមួយ​ឆ្នាំថោះ : ឆ្នាំ​កុរ​​ជាមួយ​ឆ្នាំថោះ​គឺជា​គូស្នេហ៍​យ៉ាង​ល្អ​បំផុត​មួយ​ ពួកគេ​គាប់​ចិត្ត​ជាមួយ​គ្នា​យ៉ាង​ខ្លាំង ចេះ​ថែ​រក្សា​គ្នា​យ៉ាង​ល្អ​ប្រពៃ​ណាស់។  
  • ឆ្នាំ​កុរ​​ជាមួយ​ឆ្នាំ​រោង ​: ឆ្នាំ​ទាំង​ពីរ​បើ​សិន​ជា​បាន​រស់​នៅ​ជាមួយ​គ្នា រស់នៅ​ដោយ​សុខសាន្ត និង​ពោរពេញ​ដោយ​សេចក្ដី​ស្រលាញ់​ជាមួយ​គ្នា​។ នេះ​បើ​តាម​ការ​ទស្សន៍ទាយ​របស់​ក្បួន​​ហោរា​ចិន​។ សេចក្ដី​ស្នេហា​របស់​ពួក​​គេទាំងពីរ​មិន​ចេះ​រីងស្ងួត​ឡើយ ល្អណាស់។  
  • ឆ្នាំ​កុរ​​ជាមួយ​ឆ្នាំម្សាញ់ : ឆ្នាំ​កុរ​​ជាមួយ​ឆ្នាំម្សាញ់​មិន​អាច​យក​គ្នា​ជា​គូ​បាន​ឡើយ ព្រោះ​ឆ្នាំ​ទាំងពីរ​នេះ តែងតែ​មាន​រឿង​មិន​ចុះសម្រុង​គ្នា​ជានិច្ច។  
  • ឆ្នាំ​កុរ​​ជាមួយ​ឆ្នាំមមី : ឆ្នាំ​កុរ​​ជាមួយ​ឆ្នាំមមី​ជា​គូស្នេហ៍​មួយ​ ដែល​មិនដែល​គិត​គ្នា​ថា​ជារឿង​សំខាន់ ម្នាក់​ៗ​គិត​តែ​ខ្លួន​ឯង មិនដែល​គិត​គ្នា​ទៅ​វិញ​ទៅ​មក​ទេ។ បើ​និយាយ​ឱ្យ​ខ្លី​គេ​អាច​ចាប់ដៃ​គ្នា​គ្រាន់​តែ​ជា​ជីវិត​មួយ​ធម្មតា​ប៉ុណ្ណោះ ជួន​ត្រូវ ជួន​មិន​ត្រូវ។  
  • ឆ្នាំ​កុរ​​ជាមួយ​ឆ្នាំមមែ ​: ឆ្នាំ​កុរ​​ជាមួយ​ឆ្នាំមមែ​ គឺជា​គូស្នេហ៍​មួយ​យ៉ាង​ប្រពៃ​បំផុត បើ​តាម​ការ​ទស្សន៍ទាយ​ដោយ​ក្បួន​ហោរា​ចិន​។ជីវិត​ស្នេហា​របស់​ពួក​គេ​ទាំង​ពីរ នឹង​ប្រកប​ដោយ​សេចក្ដី​ផ្អែម​ល្ហែម​ ជឿ​ទុក​ចិត្ត​គ្នា​ ស្នោះត្រង់​ជាមួយ​គ្នា។  
  • ឆ្នាំ​កុរ​​ជាមួយ​ឆ្នាំវក : ឆ្នាំ​ទាំងពីរ​នេះ​បើ​សិន​បាន​គ្នា​ជា​គូ​វិញ​នោះ​នឹង​ជួប​ប្រទះ​បញ្ហា​ច្រើន​ណាស់ ដូចជា​ឈ្លោះ​គ្នា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ មួយវិញទៀត​នោះ​ ជម្លោះ​របស់​ពួក​គេ​នោះ​ច្រើន​តែ​ជា​រឿង ​មិន​ចុះ​សម្រុង​គ្នា​ផ្នែក​សម្ព័ន្ធ​ផ្លូវ​ភេទ។  
  • ឆ្នាំ​កុរ​​ជាមួយ​ឆ្នាំរកា : ​ឆ្នាំ​កុរ​​ជាមួយ​ឆ្នាំរកា​ អាច​រស់​នៅ​ជាមួយ​គ្នា​បាន​លុះ​ត្រា​ណា​តែ​ពួក​គេ​ទាំងពីរ​ចេះរៀន​អធ្យាស្រ័យ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​។ ពួក​គេ​ទាំង​ពីរ​ច្រើន​តែ​មិន​ចុះ​សម្រុង​គ្នា​ទៅ​លើ​ការ​សម្រេច​ចិត្ត តែ​ពួក​គេ​អាច​ដោះស្រាយ​បញ្ហា​តិច​តួច​នោះ​បាន​គេ​ពិត​ជា​អាច​រស់​នៅ​ជុំ​គ្នា​បាន។  
  • ឆ្នាំ​កុរ​​ជាមួយ​ឆ្នាំច : ឆ្នាំ​កុរ​​ជាមួយ​ឆ្នាំច កើត​បាន​ជា​គូ​ស្នេហ៍​មួយ ​ដែល​ល្អ​ណាស់​គ្មាន​អ្វី​រង្គោះរង្គើ​ឡើយ។ ពួកគេ​ទាំងពីរ​អាច​រស់​នៅ​ជាមួយ​គ្នា​បាន។  
  • ឆ្នាំ​កុរ​​ជាមួយ​ឆ្នាំកុរ : ឆ្នាំ​កុរ​​ស្រលាញ់​​គ្នា​ជាមួយ​ឆ្នាំកុរ​ដូចគ្នា គឺ​គ្មាន​គូ​ផ្ទឹម​​បាន​ឡើយ ព្រោះ​ពួក​គេ​មាន​ចំណង់ចំណូលចិត្ត​ដូច​គ្នា​ ពួក​គេ​មាន​ឱកាស​ល្អ​ជាមួយ​គ្នា​ តែ​ក្រោយ​មក​ជីវិត​ស្នេហា​របស់​ពួក​គេ​រសាត់​បាត់​បន្តិច​ម្តង​ៗ និង​អាច​នៅ​ជាប់​លាប់​គ្នា​ តែ​ក៏​អាច​បែក​បាក់​គ្នា​ដែរ៕

   

អត្ថបទ៖ សុផល

មតិយោបល់