• 2019-04-09 07:36:30
  • ចរាចរណ៍

ស្អែក​នេះ​នឹង​ផ្ដើម​យុទ្ធនាការ​ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍​ មុន​ពិធី​បុណ្យ​ចូលឆ្នាំ​ខ្មែរ​មក​ដល់

  • 2019-04-09 07:36:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហ៊ុន Pass App Technologies និង​កាក​បាទ​ក្រហម​កម្ពុជា នៅ​ថ្ងៃ​ទី១០ ខែ​មេសា​ ២០១៩​ស្អែក​នេះ​នឹង​​ចុះ​ផ្សព្វផ្សាយ​សារ​សុវត្ថិភាព​ចរាចរណ៍​តាម​ទី​ប្រជុំ​ជន​ក្នុង​រាជធានី​ភ្នំពេញ មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ​ប្រពៃណី​ជាតិ​មក​ដល់។ គោលដៅ ​នៃ​ការ​ចុះ​ផ្សព្វផ្សាយ និង​ចែក​ខិត្តបណ្ណ​សារ​ចរាចរណ៍ ក្នុង​មួយ​គោលដៅ​មាន​ម៉ូតូ​កង់​បី​ឥណ្ឌា (TukTuk) ចំនួន ១០ម៉ូតូ ដូច្នេះ ៤គោលដៅស្មើនឹង​ ៤០កង់បីឥណ្ឌា សមាជិក​យុវជនកាកបាទ​ក្រហម​កម្ពុជា ២០ នាក់ ក្នុង​នោះ​គោល​ដៅ​ទាំង ៤ រួមមាន៖

  • ១. រង្វង់​មូល​ចោមចៅ ចំណុច​ប្រសព្វ​ទីប្រជុំជន​ផ្សារ​ជម្ពូវ័ន្ត (ខណ្ឌពោធិ៍សែនជ័យ)

  • ២. រង្វង់​មូល​ព្រហ្ម​មុខ​បួន ចំណុច​ប្រសព្វ​ស្ពាន​ជ្រោយ​ចង្វារ​ត្រើយ​កើត (ខណ្ឌ​ជ្រោយ​ចង្វារ)

  • ៣. ស្ពាន​ព្រះមុនីវង្ស ចំណុច​ប្រសព្វ​ផ្សារ​ច្បារ​អំពៅ (ខណ្ឌ​ច្បារអំពៅ) និង

  • ៤. រង្វង់​មូល​កួរស្រូវ និង​ចំណុច​ប្រសព្វ​ស្ពាន​ដែក​ចំការ​ដូង (ខណ្ឌដង្កោ)

ចំពោះ​ពេល​វេលា​ នៃ​​កម្មវិធី​​ផ្សព្វផ្សាយ​ ដូច​ខាង​ក្រោម​នេះ៖

  • ៦ម៉ ៣០ ដល់ ៧ម៉០០ - ជួប​ជុំ​បណ្ដាញ​អ្នក​រត់​កង់​បី និង​យុវជន​នៅ​ទី​ស្នាក់​ការ​កណ្ដាល​កាកបាទ​ក្រហម​កម្ពុជា

  • ៧ម៉១៥ ដល់ ៧ម៉៣០ - មតិ​ណែនាំ និង​តម្រង់​ទិស​ពី​ផែនការ​សកម្មភាព​ចុះ​ផ្សព្វផ្សាយ​ដោយ​ថ្នាក់​ដឹកនាំ​កាកបាទ​ក្រហម​កម្ពុជា

  • ៧ម៉ ៣០ ដល់ ៧ម៉៣០ - បែងចែក​ក្រុម​ទៅ​តាម​គោល​ដៅ​ទាំង ៤

  • ៧ម៉ ៥០ ដល់ ៨ម៉៣០ - ក្រុម​នីមួយៗ​ចេញ​ដំណើរ​ទៅ​តាម​គោលដៅ​រៀងៗ​ខ្លួន

  • ៨ម៉ ៣០ ដល់ ១១ម៉៣០ - សកម្មភាព​ចុះ​ចែក​ខិត្តបណ្ណ និង​ផ្សព្វផ្សាយ​តាម​គោលដៅ​នីមួយៗ

  • ម៉ោង ១១ ម៉៣០ ចប់​កម្មវិធី

អត្ថបទ៖ Sponsor

មតិយោបល់