• 2019-04-10 02:32:14
  • ព័ត៌មាន

ញាក់សាច់! ភ្លៀង ២៤ម៉ោងនៅប្រេស៊ីល បង្កជាទឹកជំនន់សម្លាប់មនុស្សយ៉ាងហោច ៩នាក់

  • 2019-04-10 02:32:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យ៉ាង​ហោច​ណាស់​មនុស្ស ៩​នាក់ បាន​ស្លាប់​ក្រោយ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​អំឡុង ២៤​ម៉ោង​បណ្ដាល​ឲ្យ​មាន​ជំនន់​ទឹក​ភ្លៀង​ក្នុង​ទីក្រុង​ជាប់​មាត់​សមុទ្រ Rio de Janeiro ប្រទេស​ប្រេស៊ីល។

យោង​តាម​ការិយាល័យ​អភិបាល​ក្រុង​ឲ្យ​ដឹង​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​ថា ទឹក​ភ្លៀង​បាន​ហក់​ឡើង​ដល់​កម្ពស់ ៣១​សង់ទីម៉ែត្រ​ក្រោយ​ពេល​ដែល​ធ្លាក់​នៅ​តំបន់​មួយ​ចំនួន​នៃ​ទីក្រុង​ក្នុង​រយៈ​ពេល ២៤​ម៉ោង។ ផ្លូវ​ជា​ច្រើន ត្រូវ​បាន​បិទ​ដោយ​សារ​ដើម​ឈើ​បាក់​ហើយ​បំផ្លិចបំផ្លាញ​យាន​យន្ដ​ជា​ច្រើន​គ្រឿង​ផង​ដែរ។ លោក​អភិបាល​ក្រុង Marcelo Crivella ថ្លែង​ថា​ភ្លៀង​នេះ​មិន​ធម្មតា​នោះ​ទេ​ដោយ​សារ​វា​ប៉ះពាល់​ធ្ងន់ធ្ងរ​នៅ​ភាគ​ខាង​ត្បូង និង​ខាង​លិច​នៃ​ទីក្រុង។

យ៉ាង​ណា​មិញ មក​ទល់​ពេល​នេះ​ក្រុម​អ្នក​សង្គ្រោះ​ជាង ៥​ពាន់​នាក់ ត្រូវ​បាន​ដាក់​ឲ្យ​ធ្វើ​ការ​ដើម្បី​ដោះ​ស្រាយ​បញ្ហា ក៏​ដូច​ជា​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ក្រោយ​មាន​ការ​បាក់​ដី​នៅ​ផ្នែក​ខ្លះ​នៃ​ទីក្រុង​ទៀត​ផង៕

ប្រភព៖ BBC ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់