• 2019-04-10 02:44:13
  • ព័ត៌មាន

ពីរ​ថ្ងៃនេះ សីតុណ្ហភាព​ឡើង​ក្ដៅ​វិញបន្តិច​ ខណៈ​ប្រាំ​មួយ​ថ្ងៃ​បន្ទាប់អាច​មាន​ភ្លៀង​ធ្លាក់​បង្គួរ​

  • 2019-04-10 02:44:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រ​សួង​ធន​ធានទឹក​ឲ្យ​ដឹងថា​ថ្ងៃទី១០ និង​១១ ខែមេសានេះ សីតុណ្ហភាព​ហាក់​ឡើង​ក្ដៅ​វិញ​បន្ដិច ខណៈ​​កម្រិតទឹក​ភ្លៀងមាន​បរិមាណ​តិច​តួច​។​

ក្នង​សេចក្តី​ជូន​ដំណឹង​មួយ​ចុះ​ផ្សាយ​នៅ​ថ្ងៃ​នេះ​ក្រ​សួង​ធនធាន​ទឹក​ថា​ពីរ​ថ្ងៃ​នេះអាចមាន​កម្រិតទឹក​ភ្លៀង​ក្នុង​បរិមាណតិចតួច​ប៉ុណ្ណោះ ខណៈ​សីតុណ្ហភាព​វិញ​អាច​ឡើង​បន្តិច​វិញ​ចន្លោះពី​៣៦ទៅ​៣៩​អង្សាសេ។

ចំណែកពី​ថ្ងៃទី​១២ ដល់​១៧ ខែមេសា អាច​មាន​ភ្លៀង​ធ្លាក់ពី​ខ្សោយ​ទៅ​បង្គួរ​ក្នុង​ក្រម​ខណ្ឌ​ស្ទើរ​ទូទាំង​ប្រ​ទេស។

ក្រៅពីនេះ​ក្រសួង​ក៏បាន​ណែនាំ​ឲ្យ​ពល​រដ្ឋ​ប្រ​យ័​ត្ន​ចំពោះ​ខ្យល់​កន្រ្តាក់ និង​ត្រង់ទឹកទុក​ប្រើ​ប្រាស់​ដោយ​ហេតុ​ថា​រដូវ​ប្រាំង​ឆ្នាំ​នេះ​មាន​រយៈពេល​វែង​បង្គួរ​ គួប​ផ្សំនឹង​កំដៅ​ក្ដៅ និង​រំហួត​ខ្ពស់៕

អត្ថបទ៖ ទូច សុខា

មតិយោបល់