• 2019-04-10 04:28:10
  • សុខភាព

ឃើញ​ឱសថ​ប្រ​ភេទនេះ​ហាម​ទិញ​ប្រើប្រយ័ត្ន​កើតជំងឺមហារីក ត្រូវ​រាយការណ៍​ទៅក្រ​សួង​ភ្លាម​

  • 2019-04-10 04:28:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 98

ចន្លោះមិនឃើញ

​​​​ក្រ​សួង​សុខាភិបាល​​ឲ្យ​ដឹងថា​ប្រ​ទេស​ថៃ និង​សិង្ហបុរី​បាន​តម្រូវ​ឲ្យ​មានការ​ប្រមូល​ពី​លើ​ទី​ផ្សារ​វិញ​នូវ​ឱសថ​ព្យាបាល​ជំងឺ​លើស​សម្ពាធឈាម​មាន​ឈ្មោះ​ថាLOSARTAN។

ក្រ​សួង​តាម​រយៈ​សេចក្តីជូន​ដំណឹង​​របស់​ខ្លួន​ចុះ​ផ្សាយ​នៅ​ថ្ងៃនេះ ឲ្យ​ដឹងថា​ថ្នាំ​ភេទនេះ​បាន​ដាក់​សារធាតុគីមី​ម្យ៉ាង​លើស​ពី​ការអនុញ្ញាតិ​ដែល​ថា​អាច​បណ្ដាល​ឲ្យ​អ្នក​ប្រើ​ប្រាស់​ប្រឈម​នឹ​ងការ​កើត​ជំងឺ​មហារីក។

ទោះ​យ៉ាងណា​តាម​ការពិនិត្យ​របស់​ក្រ​សួង​ឱថប្រភេទ​នេះ​មិនឃើញ​មាន​ចុះបញ្ជីការ​នៅ​ប្រ​ទេស​កម្ពុជា​នៅ​ឡើយ។

យ៉ាង​ណាក្ដី​ក្រ​សួង​អំពានាវ​ឲ្យ​ប្រ​ជា​ពល​រដ្ឋ​រាយការណ៍​ទៅ​កាន់​ក្រ​សួងបើ​បាន​ប្រ​ទះឃើញ​​ឱសថ​ប្រ​ភេទ​នេះ​នៅ​លើ​ទីផ្សារ​តាមរយៈ​ទូរសព្ទ​លេខ​០១១ ៥៧៤ ៧៨៧ និង​០១២ ៩៨៣ ៣៣៤ ជាដើម៕

អត្ថបទ៖ ទូច សុខា

មតិយោបល់