• 2019-04-10 06:28:19
  • ព័ត៌មាន

ថៃសុំជំនួយពីឡាវ និងមីយ៉ាន់ម៉ា ឲ្យជួយកម្ចាត់អ័ព្ទចេញពីភាគខាងជើងប្រទេស

  • 2019-04-10 06:28:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រដ្ឋាភិបាល​ថៃ បាន​ស្នើ​សុំ​កិច្ចសហការ​ពី​ខាង​មីយ៉ាន់ម៉ា និង​ឡាវ​ដើម្បី​ជួយ​កម្ចាត់​អ័ព្ទ​ដែល​កំពុង​តែ​វាយ​ប្រហារ​នៅ​ភាគ​ខាង​ជើង​ប្រទេស។

យោង​តាម​នាយករដ្ឋមន្ត្រី​ថៃ​លោក ប្រាយុទ្ធ ចាន់អូចារ​ឲ្យ​ដឹង​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ​កាល​ពី​ថ្ងៃ​អង្គារ​ថា បើ​ទោះ​បី​ជា​ភ្លើង​ឆេះ​គុម្ពោត​ព្រៃ និង​អ័ព្ទ​មាន​ការ​ថយ​ចុះ​យ៉ាង​ណា​ក្ដី ក៏​ស្ថានការណ៍​ត្រូវ​ពឹង​ផ្អែក​លើ​ប្រទេស​ជិត​ខាង​របស់​យើង។ នាយករដ្ឋមន្ត្រី​រូប​នេះ​បន្ដ​ថា "ខ្ញុំ​បាន​សរសេរ​លិខិត​ទៅ​កាន់​ឡាវ និង​មីយ៉ាន់ម៉ា​ស្នើ​សុំ​ឲ្យ​ពួកគេ​ជួយ​យើង​ដោះ​ស្រាយ​បញ្ហា​នេះ។” ចំណែក​ឯ​មន្ត្រី​ថៃ​ក្នុង​តំបន់ ក៏​កំពុង​តែ​ធ្វើ​ការ​ជាមួយ​សមភាគី​មីយ៉ាន់ម៉ា​ដោយ​ខ្ចី​ឧបករណ៍​ដើម្បី​ពន្លត់​ភ្លើង​ផង​ដែរ។

ទោះជាយ៉ាងណាក៏ដោយ បញ្ហា​អ័ព្ទ និង​ផ្សេង​ពុល​ដែលកំពុងហ៊ុំព័ទ្ធតំបន់ភាគខាងជើងនៃប្រទេសថៃ អស់រយៈពេលជាងមួយខែមកនេះ ខេត្តឈៀងម៉ៃត្រូវបានអះអាងថាជាជាទីក្រុងមានគុណភាពខ្យល់ពុល​ខ្លាំង​បំផុត​និង​រង​ផល​ប៉ះពាល់​ខ្លាំង​ដល់​សុខភាព​ប្រជាជន៕

ប្រភព៖ Bangkokpost ប្រែ​សម្រួល៖ រ័ត្ន

មតិយោបល់
អត្ថបទពេញនិយម