• 2019-04-10 10:19:33
  • ព័ត៌មាន

អុញនុះ! អ្នកលក់ឡេអនឡាញម្នាក់ ក្រសួងវែកមុខឲ្យបញ្ឈប់ជាបន្ទាន់

  • 2019-04-10 10:19:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាល​នៅថ្ងៃទី​១០ មេសា ឆ្នាំ​២០១៩​នេះ បាន​ប្រកាស​ហាម​ឃាត់​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Na Na OnlineShop និង NaNa Brand Nrn ពី​ការ​ផ្សព្វផ្សាយ​លក់​នូវ​ផលិតផល​​គ្រឿង​សម្អាង​ គ្មាន​ច្បាប់​អនុញ្ញាត​ពី​ក្រសួង​សុខាភិបាល​ ដែល​នាំ​ឲ្យ​ប៉ះពាល​សុខភាព​ ឬអាច​ឈាន​ដល់​ការបាត់​បង់​អាយុជីវិត​របស់​អ្នក​ប្រើប្រាស់​។

តាម​សេចក្ដី​ជូន​ដំណឹង​ក្ដៅ​ៗនេះ​ បញ្ជាក់​ថា​ គណនី​ទាំងនេះ​ បាន​ផ្សាយ​លក់​ផលិតផល​គ្រឿង​សម្អាង​ជាច្រើន​មុខ​ ដែល​គ្មាន​ប្រវេទន៍​ គ្មាន​ការ​ត្រួត​ពិនិត្យ​គុណភាព​ និង​ច្បាប់​អនុញ្ញាត​​ឲ្យ​ផ្សព្វផ្សាយ​ពី​ក្រសួងសុខាភិបាល​ ដូចរូប​បង្ហាញ​ខាងក្រោម​៖ ​​​​

ប្រភព៖ ហ្វេសបុកក្រសួងសុខាភិបាល

អត្ថបទ៖ ស៊ិន សាវ៉េត

មតិយោបល់