• 2019-04-11 02:52:58
  • សេដ្ឋកិច្ច

រំឭក! ដឹងទីតាំង​ប្រាំកន្លែងសម្រាប់ជិះ​រថយន្ត​ក្រុង​ទៅ​ខេត្ត​Free ក្នុងឱកាស​ចូល​ឆ្នាំ​ខ្មែរ​នេះ​

  • 2019-04-11 02:52:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រាជរដ្ឋាភិបាល​​ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ប្រ​ពៃណី​ជាតិ​ខាង​មុខនេះ​បាន​បញ្ចេញ​រថយន្ត​ក្រុង​១២០​គ្រឿង​សម្រាប់​ដឹក​ជញ្ជូន​ប្រ​ជា​ពល​រដ្ឋ​ពី​ភ្នំពេញ​ទៅតាម​បណ្ដា​ខេត្ត​ដោយ​មិនគិត​ថ្លៃ។

ការ​ដឹក​ជញ្ជូន​នេះ​នឹងចាប់​ផ្ដើមពី​ថ្ងៃ​ទី១២ ដល់​១៨ ខែមេសា ឆ្នាំ​២០១៩។ ការ​ចាកចេញពី​រាជធានី​ភ្នំពេញ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃទី១២ ខែមេសា ឆ្នាំ​២០១៩ វេលា​ម៉ោង​៥ និង​៣០​នាទីព្រឹក​នៅ​តាម​ទីតាំង​ប្រាំក​ន្លែង​ផ្សេងៗគ្នា។

ទីតាំងទាំង​ប្រាំ​កន្លែង​នោះ​រួម​មាន​​អ្នក​ត្រូវធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ១ និង​លេខ២ ត្រូវ​មក​ទីតាំង​ផ្លូវ​៦០ម៉ែត្រ មុខ​ក្រុម​ហ៊ុន​រថយន្ត​មែកស៊ឺដែស។ សម្រាប់​អ្នកត្រូវ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៣ និង​លេខ​៤ ត្រូវ​មក​ចាំ​នៅ​ទីតាំង​ផ្សារ​សិនជូរីផ្លាហ្សា។ ដោយឡែក​អ្នក​ត្រូវ​ធ្វើ​ដំណើរតាម​ផ្លូវ​ជាតិ​លេខ​៥ ត្រូវ​មក​រង់ចាំ​នៅ​សួន​ច្បារ​ឫស្សី​កែវ។

សម្រាប់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៦ ត្រូវ​មក​កាន់ទី​តាំង​រង្វង់មូល​ទេពមច្ឆា ជ្រោយ​ចង្វារ និង​អ្នក​ត្រូវ​ធ្វើ​ដំណើរតាម​ផ្លូវ​ជាតិ​លេខ៦ រួចបន្តតាម​ផ្លូវជាតិ​លេខ៧ និង​អ្នក​ធ្វើដំណើរតាម​លេខ​៦ រួច​បន្តតាម​លេខ​៨ ត្រូវ​មក​ទីតាំង​រាជាយស្ម័យ​យាន​ ក្បែរ​សាកលវិទ្យាល័យ​សុខាភិបាល៕

តារាងពេលវេលា

អត្ថបទ៖ ទូច សុខា

មតិយោបល់