- 2019-04-11 03:01:27
- ព័ត៌មាន
បោះឆ្នោតនៅឥណ្ឌា នឹងប្រព្រឹត្តទៅ ៤៣ថ្ងៃខណៈអ្នកមានសិទ្ធិបោះជាង ៩០០លាននាក់
- 2019-04-11 03:01:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បោះឆ្នោតនៅឥណ្ឌា នឹងប្រព្រឹត្តទៅ ៤៣ថ្ងៃខណៈអ្នកមានសិទ្ធិបោះជាង ៩០០លាននាក់
ចន្លោះមិនឃើញ
ការបោះឆ្នោតនៅឥណ្ឌា បានចាប់ផ្ដើមឡើងហើយនៅថ្ងៃទី ១១ខែមេសានេះដោយមានអ្នកមានសិទ្ធិបោះឆ្នោតជាង ៩០០លាននាក់។
ការបោះឆ្នោតនេះ ត្រូវបានចាត់ទុកថាជាការរៀបចំធំជាងគេបំផុតក្នុងប្រវិត្តិសាស្ត្រពិភពលោក ហើយធ្វើឡើងក្នុង ៧ដំណាក់ចាប់ផ្ដើមការបោះឆ្នោតពីថ្ងៃទី ១១មេសារហូតដល់ ១៩ខែឧសភា ហើយនឹងត្រូវបញ្ចប់ការរាប់នៅថ្ងៃទី ២៣ខែឧសភា។ អ្នកបោះឆ្នោតទាំង ៩០០លាននាក់នឹងត្រូវសម្រេចលើជោគវាសនារបស់បេក្ខភាពតំណាងជាង ១ម៉ឺននាក់មកពីគណបក្សនយោបាយជាង ៥០០ ដែលនឹងប្រកួតប្រជែងគ្នាសម្រាប់កៅអីសភាចំនួន ៥៤៥កៅអី។
ជាមួយគ្នាដែរ គណកម្មធិការបោះឆ្នោតឥណ្ឌា (ECI) ដែលទទួលបន្ទុករៀបចំការបោះឆ្នោតនេះ បានបង្កើតការិយាល័យបោះឆ្នោតជាង ១លានការិយាល័យដែលមានបុគ្គលិកបម្រើការជាង ១១លាននាក់ផងដែរ៕